មកទល់ពេលនេះ ចំណងស្នេហារវាងមេម៉ាយ កូន១សុខ សោម៉ាវត្តី និង លី វ៉ាហេត កីឡាករបាល់ទាត់ដ៍សង្ហា ហើយស្អាត បានធ្វើអោយ សុខ សោម៉ាវត្តី មានការពេញចិត្តហើយកក់ក្តៅ ។ អ្នកណាៗក៍ច្រណែន ឃើញអ្នកទាំង២ កាន់តែស្វីតឡើងៗ ហើយបើកចំហរស្នេហាបង្ហោះរូបភាព ផ្អែមល្ហែមដាក់គ្នាយ៉ាងត្រសង ជាងស្នេហាបែបយុវវ័យទៀត។

ចំណងស្នេហា សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លី វ៉ាហេទ កាន់តែស្អិតល្មូតគ្មានអ្វីមករារាំងឬបំបែកស្នេហ៍មួយនេះបានជាដាច់ខាត។អ្នកមេម៉ាយកូន១សោម៉ាវត្ដី ហាក់មានក្ដីសុខខ្លាំងបំផុតនៅពេលដែលនាងត្រូវបានប្រុសក្មេងវ៉ាហេទ អោបរឹតកាយ៉ានាងរាល់ពេលដែលពួកគេទៅសាសងស្នេហានៅតាមរម្យនីយដ្ឋានមួយចំនួន។អ្វីដែលសោម៉ាវត្តី កាន់តែកក់ក្ដៅថែមទៀតនោះកូនស្រីរបស់នាងឈ្មោះចាស្មីន អាយុជិត១០ឆ្នាំត្រូវបានលោកវ៉ាហេទ ស្រលាញ់ដូចជាកូនបង្កើតតែម្ដង ខណៈដែលក្រុមគ្រួសារទាំងសងខាងបានគាំទ្រស្នេហា១នេះយ៉ាងពេញទំហ៊ឹង។

ទោះជាយ៉ាងណាសោម៉ាវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងគ្មានគម្រោងរៀបការជាលើកទី២នោះទេ។ចំពោះមូលហេតុវិញត្រូវបានពិធីការិនីបាយ័នរូបនេះប្រាប់ថាដោយសារតែនាងធ្លាប់រៀបការម្ដងរួចទៅហើយ ហេតុនេះចិត្តនាងចង់សាងស្នេហ៍ថ្មីដោយមិនចាំបាច់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ឡើយ។សុខ សោម៉ាវត្តី បានរៀបការកាលពីដើមខែវិច្ឆិការឆ្នាំ២០១២ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តរតនគិរី តែបានចែកផ្លូវគ្នាឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here