មកទល់ពេលនេះរឿន ណាតនៅតែទទួលបានសម្រស់ស្រស់សោភា និងទទួលបានការពេញចិត្តពីសំណាក់ប្រិយមិត្តមហាជន។នាងជាបវរកញ្ញា ដែលធ្វើអោយផ្ទុះការគាំទ្រ នៅពេលចេញប្រកួតនៅលើឆាកអន្តរជាតិ។ភាពក្លាហានរបស់នាងត្រូវ បានគេមើលឃើញថា មានភាពពិសេសហើយ ផលល្អបែបនេះហើយទើបធ្វើអោយនាង កាន់តែហក់ឡើងទីផ្សារ។

រឿន ណាត បានធ្វើអោយ គេងាកមើលរូបសម្រស់ របស់នាង ម្តងទៀត នៅពេលដែល បង្ហាញឈុត មួយរបស់ខ្មែរ ដែលជាឈុតបែប បុរាណ ធ្វើអោយអ្នកបានឃើញលាន់មាត់សរសើរ មិនដាច់ពីមាត់។ រឿន ណាត រមែងបង្ហាញថត នូវបណ្តាឈុត ប្រពៃណីខ្មែរ ដែលបានឃើញហើយ ពិតជាអត់សរសើរមិនបាន។ នាងពិតជាមានចេតនា លើកយកអ្វីដែលជារបស់ខ្មែរ មកអោយតម្លៃ និងលើកកម្ពស់។បើទោះបីជានាងជាក្មេងជំនាន់ ក្រោយនេះជាការចូលរួមរក្សាវប្បធម៌ ដូនតាដែលបន្សល់ទុកនៅ។

ក្រោយជាប់ឈ្មោះជា បវរកញ្ញាស្រីស្អាតលេចធ្លោ រឿង ណាត ក៍ទទួលបាន ទីផ្សារការងារបន្តគ្នា ទាំងថតភាពយន្ត ថតផ្សាយផលិតផល និងដើរបង្ហាញម៉ូដ។ កញ្ញា ក៍លេចឭថា មានអ្នកតាមចងស្នេហ៍ច្រើននាក់ តែក៍លេចឭវិញថានាង មានអ្នកស្រឡាញ់មើលថែ ជាម្ចាស់បេះដូង។ យ៉ាងណាវិញចំណងស្នេហានាង ហាក់ស្ងប់ស្ងាត់ មិនសូវឃើញនាងបង្ហោះ នៅលើបណ្តាញសង្គម ដូចពីមុនឬប្រែប្រួលយ៉ាងណា។

LEAVE A REPLY

Please enter your comment!
Please enter your name here