ម្ដាយ យុគ ចិន្តា ទទួលមរណភាព

0

មានការរន្ធត់ចិត្តពេញក្នុងពិភពសិល្បៈ បន្ទាប់ពីម្ដាយបង្កើតរបស់អ្នកនាង យុគ ចិន្តា ដែលរស់នៅអាមេរិក និង ទើបត្រលប់មករស់នៅកម្ពុជាជុំអ្នកនាងបានតែប៉ុន្មានឆ្នាំចុងក្រោយ ស្រាប់តែទទួលមរណភាព កាលពីល្ងាចថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ យ៉ាងរន្ធត់ចិត្ត។ អ្នកសិល្បៈមួយចំនួន បានបង្ហាញនូវការរំលែកទុក្ខដ៏ក្រៀមក្រំនេះផង។

កញ្ញា ឌួង ហ្សូរីដា បានសរសេរបង្ហោះបង្ហាញពីការរន្ធត់ចិត្តជំនួសថា” 12-07-2021 : ចូលរួមសោកស្តាយ និងពិបាកទទួលយកមែនទែន ពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែក និងសំលេងទ្រហោយំ នៃការបាត់បង់អ្នកម្តាយ របស់បងស្រី Chinda Yok។ លឿនពេកហើយ ហ្សូអើយ..!😭ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ😭 លឿនពេកហើយ😭 បងជួយគាត់មិនទាន់😭
🙏🏻សូមអោយវិញា្ញណខណ្ទ័ម៉ាក់អ៊ុំ ទៅអោយបានសុខ😭😭 ជាតិក្រោយសូមអោយម៉ាក់អ៊ុំបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត🙏🏻 ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុំជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរ ម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុំផុត ក៍ម៉ាក់អ៊ុំមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុំទៀត😭”។ នៅក្នុងពេលនេះ អ្នកនាង យុគ ចិន្តា កំពុងបង្ហាញអារម្មណ៍ក្ដុកក្ដួល ចំពោះការបាត់បង់អ្នកម្ដាយដ៏សំខាន់នៅក្នុងជីវិតនេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here