ឃើញតែច្រៀងតែងខ្លួនស្អាត ពេជ្រ សូលីកា ក៏ជាស្ត្រីមេផ្ទះយ៉ាងល្អជាមួយគ្រួសារ

0

ធ្លាប់តែឃើញឡើកច្រៀងរាំលេងសប្បាយសម្រាប់ទស្សនិកជន ប៉ុន្តែនៅពីក្រោយឆាកសម្តែងនោះ​​​​ ពេជ្រ សូលីកា ក៏ជាស្ត្រីមេផ្ទះម្នាក់ដ៏បុិនប្រសព្វនៅសម្រាប់ផ្តល់ភាពកក់ក្តៅក្នុងគ្រួសារផងដែរ។

តារារូបនេះត្រូវបានគេមើលឃើញថា កំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយនឹងស្វាមីនិងកូនម្នាក់ជាចំណងដៃ​ ក្នុងពេលដែលនាងក៏ជាកម្លាំងជម្រុញពីស្វាមីអោយទទួលជោគជ័យលើមុខជំនួញផងដែរ។
យ៉ាងណា ស្ថិតនៅពីក្រោយការងារជោគជ័យ ពេជ្រ ​សូលីកា ​ក៏បានបង្ហាញនូវសកម្មភាពមួយចំនួនក្នុងនាមជាស្ត្រីមេផ្ទះ ដែលស្ត្រីគ្រប់រូបតែងតែបំពេញសម្រាប់គ្រួសារ។

ជាមួយនឹងរូបភាពនៅក្នុងផ្ទះបាយ និងបីបាច់ថ្នាក់ថ្នមកូននោះ​ ពេជ្រ សូលីកា​ ក៏បានភ្ជាប់ជាមួយនឹងសារថា នៅពីក្រោយ កញ្ចក់ទូរទស្សន៍ ខ្ញុំគ្រាន់តែ… ជាប្រពន្ធ ជាម្ដាយ ជាបងស្រី សាមញ្ញធម្មតាម្នាក់តែប៉ុណ្ណាះ ។
នាងបញ្ជាក់ថា ទោះរវល់ហត់នឿយ ប៉ុណ្ណា ដាច់ខាតត្រូវតែឆ្លៀតធ្វើតួនាទីមេផ្ទះរបស់យើងអោយបានល្អ ហើយនេះគឺជាអ្វីដែលស្ត្រីទាំងអស់មិនអាចគេចវេសបាន ហើយវាក៏ជាអាវុធសំខាន់ដែលធ្វើអោយប្ដីយើងមិនរកម្ហូបក្រៅ មនុស្សស្រីឆ្លាតគឺត្រូវតែចឹង។នាងថា បើកភ្នែកឡើងតែងខ្លួនស្អាតតែមួយមុខ មិនបានទេណា តែក៏មិនមានន័យថាមិនអោយយើងតែងខ្លួនស្អាតនោះដែរ វាត្រូវតែដើរទន្ទឹមគ្នា កុំដេកចាយលុយប្ដី ខំរកទាំងអស់គ្នា វាកាន់តែល្អ តែបើប្ដីអោយចាយ ទទួលទុកទៅ វាបានបុណ្យប្ដីយើងផង។
ជាការកត់សម្គាល់ រហូតមកទល់ពេលនេះ ​បើទោះបីជា ពេជ្រ សូលីកា សម្រេចមានគ្រួសារ និងមានកូនម្នាក់ក្តី ប៉ុន្តែតារារូបនេះមិនបានងាកទៅណាឆ្ងាយពីអាជីពចម្រៀងរបស់នាងឡើយ ​ពោលនាងក៏ជាសមាជិកមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here