តារាស្រី3ដួង នៅក្នុងទ្រនំតែមួយដែលគាំងដំណឹងរៀបការ

0

ពិធីការិនី៣ដួង ដែលមហាជនស្គាល់យ៉ាងច្បាស់ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ហាក់នៅមិនអាចធ្វើអោយគេ ដឹងថាពេលវេលាណាពួកគេចូលរោងជ័យសំពះផ្ទឹម។ បើគិតមកទល់ពេលនេះវិថីសិល្បៈ របស់ពួកគេដើរទៅមុខរាប់ឆ្នាំតាំងពីនៅក្មេង រហូតម្នាក់ៗចូលដល់វ័យជាង៣០ឆ្នាំទៅហើយ នៅឡើយមិនទាន់ដល់គូ។

ពិធីការិនីដ៍ស្រស់ស្អាតទាំង៣ រួមមាន ហេង កែវនីតា ហុិន ច័ន្ទនីរត្ន័ និងកែវ ផល្លីកា។ តារាស្រី៣ដួងនេះ សុទ្ឋតែជាផ្ការីកដែលលេចឭថា មានអ្នកតាមចែចង់ ស្រឡាញ់មេត្រីច្រើនគ្នាដែលទំនង អាចឆាប់មានគូ។ ប៉ុន្តែផ្ទុយទៅវិញអ្នកទាំង៣នៅ មិនទាន់អាចសម្រេចបំណងបាននៅឡើយដោយ បណ្តោយអោយពេលវេលា រំលងទៅច្រើនឆ្នាំម្តងហើយម្តងទៀត។ គេមិនដឹងថាមានកត្តាដើមហេតុអ្វី ដែលធ្វើអោយតារាទាំង៣ដួងនេះ ត្រូវជាប់គាំងក្នុងពេលដែល មិត្តរួមជំនាន់របស់ពួកគេកំពុងតែ មានសេចក្តីសុខក្រោយបានដល់គូព្រេងហើយនោះ។

គេនៅកំពុងតាមដានមើលថា តើពេលវេលាណាដែលតារា៣ដួងនេះរើសយកត្រើយគូ។ ប្រសិនបើនៅរង់ចាំមើលចិត្តបុរស តទៅទៀតនោះ អាយុកាលកាន់តែច្រើនឡើងៗដែលពិបាកក្នុងការពពោះប្រសិនបើ មានកូន។យ៉ាងណាមិញទុកអោយពេលវេលា ជាអ្នកសម្រេចហើយមហាជន នៅតែតាមដានចំពោះរឿងមួយនេះចុះ។

LEAVE A REPLY

Please enter your comment!
Please enter your name here