កញ្ញា ហ៊ិន លីដា ត្រូវបានប្រកាសថាគឺជាម្ចាស់សំនៀងក្នុងបទ « អំពើល្អ » បន្ទាប់ពីមានការលាក់អត្តសញ្ញាណអស់ប្រមាណជាយូរថ្ងៃមកហើយ។ វត្តមានរបស់នាងបកស្រាយបទនេះ ធ្វើអោយមហាជន មានការចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេសនៅពេលបទចម្រៀងនោះ ត្រូវគេដឹងថាមានអត្ថន័យជ្រាលជ្រៅ បុកចំអារម្មណ៌មហាជន។

ហ៊ិន លីដា ត្រូវបានគេស្គាល់ថាជាម្ចាស់ពានលេខ១ នៅក្នុងកម្មវិធីផ្កាយរះក្នុងសួន របស់ទូរទស្សន៍អប្សរា និងជាអតីតបេក្ខភាពជុំចុងក្រោយរបស់កម្មវិធី Cambodian idol រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាសថែមទៀតផង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះស្របគ្នាននៅថ្ងៃទី ១៨ ឧសភា ដែលត្រូវជាថ្ងៃកំណើតរបស់នាងនោះ ក៏ជាថ្ងៃដែលត្រូវបានគ្រួសារតារាកម្ពុជា បានប្រកាសជាផ្លូវការថា នាងគឺជាម្ចាស់សំនៀងក្នុងបទ « អំពើល្អ » ដែលជាបទដែលនាងច្រៀងរួមគ្នាជាមួយស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាបទ Original song និពន្ធទំនុកច្រៀង ទាំងមេឡូឌី និងសាច់ភ្លេងថ្មី ក្រោមស្នាដៃរបស់លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសាតារាកម្ពុជាផ្ទាល់តែម្ដង។ គួរបញ្ជាក់ផងដែរថា បទចម្រៀង« អំពើល្អ » មួយនេះ គឺជាបទដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅផ្ដោតសំខាន់ទៅលើការធ្វើអំពើល្អ នៅក្នុងសង្គម ពិសេសជម្រុញទឹកចិត្តដល់អ្នកដែលធ្លាប់ធ្វើអំពើល្អទាំងឡាយបន្តប្រព្រឹត្តទង្វើល្អៗបែបនេះ។ មិនត្រឹមតែត្រៀមចេញជា MV ពេញលេញនោះទេ ប៉ុន្តែគ្រប់ឈុតឆាកនៅក្នុងបទចម្រៀងត្រូវបានគេដឹងថា គឺសុទ្ធសឹងតែឆ្លុះបញ្ចាំងឱ្យឃើញនូវការធ្វើទង្វើល្អគ្រប់ទំរង់ និងអំពើរមនុស្សធម៌គ្រប់រសជាតិទាំងអស់ ដែលនឹងមានការលើកយកមកបង្ហាញនៅក្នុងពេលដ៏ខ្លីខាងមុខនេះថែមទៀតផង។

យ៉ាងណាក៏ដោយនេះជារឿងមួយដែលអាចចាត់ទុកថាកាដូរថ្ងៃកំណើតដ៏ពិសេសពិសាលសម្រាប់កញ្ញា ហ៊ិន លីដា ជូនទៅកាន់អ្នកគាំទ្ររបស់នាងដែលទន្ទឹងរង់ចាំស្ដាប់បទថ្មីរបស់នាង។ ពិសេសជាងនេះទៅទៀត យើងនឹងរំពឹងថាកេរ្តិ៍ឈ្មោះរបស់នាងនឹងកាន់តែល្បីល្បាញបន្តទៅមុខទៀតបន្ទាប់ពី MV ចម្រៀងនេះចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។

3 COMMENTS

  1. hello to admin. i have interest in your website and i wanna put my ads on your website. did you have anything that i can contact to you or email?? i’m online selling and i want to advertise more for my product

LEAVE A REPLY

Please enter your comment!
Please enter your name here