អ្នកនាង សុន ស្រីពេជ្រ បានបែកផ្លូវជាមួយស្វាមី ច្រើនខែមកហើយដោយមិនដឹងថាផ្ទៃក្នុងនៃគ្រួសារ ឈានដល់បែបណាទើប ដល់ភាពបំបែកផ្លូវគ្នា។ចាប់តាំងពីគ្មានដៃគូ មកស្រីពេជ្រ បានតាំងជំហរមើលថែកូន ទាំង២និងប្រឹងប្រែងពង្រឹងមុខ របរអោយកាន់តែល្អដើម្បីគ្រួសារ។

តារាចម្រៀងមួយររូបគឺអ្នកនាង សុនស្រីពេជ្រ បានបង្ហើបឲ្យដឹងនូវក្តីសុខរបស់ខ្លួនក្រោយពីបែកគ្នាជាមួយស្វាមីគឺអ្នកនាងគេងអោបគ្រាប់ពេជ្រជារៀងរាល់ថ្ងៃគឺកូនសម្លាញ់បណ្តូលចិត្តដែលអ្នកនាងចាត់ទុកថាជាទ្រព្យដ៏សំខាន់ក្នុងជីវិតចុងក្រោយនេះ ។
ក្នុងគណនីហ្វេសប៊ុក របស់តារាចម្រៀងរូបនេះគេតែងសង្កេតឃើញអ្នកនាងតែងតែបង្ហោះរូបភាពកូនបណ្តូលចិត្តរបស់ខ្លួនជារឿយៗដោយថ្មីៗនេះអ្នកនាងបានបង្ហោះសារថា «រាត្រីសួស្ដីម៉ាយស្នេហាទាំងពីរ ងាកស្តាំថើបអ្នកស្តាំងាកឆ្វេងថើបអ្នកខាងឆ្វេងអត់បាត់អ្នកណាម្នាក់ទេ យប់នេះចំនេញបានទាំងពីរទ្រពជីវិត»។ មហាជនបានចូលខំម៉ិនយ៉ាងព្រោងព្រាត ក្នុងនោះអ្នកនាងឆ្លើយតបខំម៉ិនមហាជនថា «កូនទាំងពីររបស់អ្នកនាងគឺជាទ្រព្យក្នុងជីវិតចុងក្រោយរបស់អ្នកនាងហើយគ្មានអ្នកណាក្រៅពីគាត់ទាំងពីរនាក់នេះទេ» ។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ជាថ្ងៃខួបកំណើតកូនសម្លាញ់របស់អ្នកនាងឈ្មោះ ពេជ្រ វឌ្ឍនា ។ ក្នងថ្ងៃពិសេសនេះអ្នកបានជូនពរឲ្យសម្លាញ់របស់អ្នកនាងឲ្យមានសុខភាពល្អ អាយុវែង ឆ្លាត និងរៀនពូកែ ជាកូនម្នាក់ដែលរឹងមាំ ស្រលាញ់ម៉ាក់អោយបានច្រើនៗ និងចេះស្រលាញ់ការពារបងប្អូនគោរពស្តាប់ដំបូន្មានតាយាយ អ៊ំពូមីងបងបង ធំឡើងមានសំណាងខ្ពស់ ជួបតែមនុស្សល្អ និងមានតែអ្នកស្រលាញ់រាប់អានកូន និងពាក្យចុងក្រោយមួយមាត់ដែលមនុស្សគ្រប់គ្នាចង់ឮបំផុតនោះ ម៉ាក់ស្រលាញ់កូន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here