តារាមេម៉ាយៗ ដែលស៊ូទ្រាំជាមួយមុខរបរ អនឡាញ

0

តារាសម្តែងមួយចំនួនបាន ក្លាយជាស្ត្រីមេម៉ាយ ក្រោយស្នេហាមិនសមប្រកប។ ខ្សែជីវិតពួកគេ ភពប្រសព្វបែបនេះធ្វើអោយ ម្នាក់ៗងើបឈឡើង ដោយភាពក្លាហាន។ អ្វីដែលគេមើលឃើញ គឺមុខរបរលើវិស័យអន ឡាញ ត្រូវបានពួកគេឈោងចាប់ ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ពីប្រិយមិត្ត។

តារាស្រីទាំងនោះត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ដោយសារតែធ្លាប់បានសាងស្នាដៃលើវិថីសម្តែងច្រើនក្នុងជីវិតយុវវ័យ។ ក្នុងនោះ លី ច័ន្ទសីហា គីម លីហ្សា ឡោម លក្ខិណា សុន ស្រីពេជ្រ ជាដើម។ ពួកគេត្រូវពើតប្រទះស្នេហាប្រេះឆាមិនយល់ចិត្តគ្នា ខណៈមានតែឡោម លក្ខិណាមួយគត់ ដែលបានព្រាត់ប្តីរៀងរហូតដោយសារប្តីគ្រោះថ្នាក់ចរាចរ។រីឯតារា៣ដួងទៀត ឃើញថា រងភាពរកាំរកូសនូវ ការយល់ចិត្តថ្លើមគ្នាមិនដល់ រហូតបង្កអោយដើរដល់ ផ្លូវបំបែក។ ម្នាក់ៗ បានក្រោកឈដើម្បីអោយ ក្លាយជាស្ត្រីរឹងមាំហើយ ងាកឈោងចាប់មុខរបរលើ វិស័យ អន ឡាញយ៉ាងជោគជាំ។

មជ្ឈដ្ឋានមហាជន មានការសោកស្តាយដែល ឃើញតារាស្រីទាំងនោះជួបប្រសព្វស្នេហាមិនសមប្រកបហើយក្លាយ ជាអ្នកមេម៉ាយចិណ្ចឹមកូនខ្លះមួយខ្លះពីរ។ អ្វីដែលគេកោតសរសើរឃើញថា អ្នកទាំងនោះ មិនចុះចាញ់ឧបសគ្គ បែរជាងើបឈឡើង ក្នុងភាពរឹងមាំដើម្បីបង្ហាញអោយគេឯងមើលឃើញថា ខ្លួននៅតែញញឹមរស់ដោយភាពក្លាហាន មិនបាច់មានមនុស្សប្រុសមកមើលថែរ ក៍អាចរកប្រាក់ចិញ្ចឹមខ្លួនឯងបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here