ម្ដាយ តារាចម្រៀង សន វិជ្ជបុត្រ ទទួលមរណភាពដោយសារជម្ងឺកូវិត១៩

0

ពិតជាអណោធអធមយ៉ាងខ្លាំង ដែលអ្នកស្រី ឡុង ហួយ វ័យ 60ឆ្នាំ ម្ដាយរបស់តារាចម្រៀង លោក សន វិជ្ជបុត្រ បែរជាត្រូវទទួលមរណភាព យ៉ាងអណោចអធម កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២១ ខណៈដែលសូម្បីតែសពរបស់អ្នកស្រី ក៏មិនអនុញ្ញាតិ អោយកូនៗបានឃើញមុខ។ លោក សន វិជ្ជមាន បានទ្រហោយំគួរអោយសង្វេគ បន្ទាប់ពីម្ដាយត្រូវបានស្លាប់ដោយសារជម្ងឺកូវីត១៩ ហើយសាកសពត្រូវបានគេរុំតម្កល់ទុកនៅស្ដាតអូឡាំពិក ដោយមិនអាចអោយលោក និង ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមអ្វីដែលចង់បាន។ លោកចាត់ទុកថានេះ គឺជាមរណភាពដ៏គួរអោយសង្វេគ ដោយសារតែអ្នកស្រីទទួលមរណភាព ទាំងគ្មានជម្ងឺទ្រុឌទ្រម ពីចម្ងាយ ហើយក្រោយពេលមរណភាព គឺសូម្បីតែលោក និង កូនៗ ចង់មានឱកាសយកទៅធ្វើបុណ្យអោយបានសមរម្យ ក៏មិនអាច។ លោកបានត្រឹមតែទ្រហ៊ោយំ និង សង្វេគខ្លួន នៅពេលឆាតសួរ ដោយសារតែលោកមានអារម្មណ៍ទទួលយកមិនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here