តារាសម្តែង៣ដួង ដែលល្បីឈ្មោះ បានធ្វើអោយគេឯង មានការចាប់អារម្មណ៍ ម្តងទៀតដែលបាន រួមដៃគ្នាសាងស្នាដៃក្នុងឈុតឆាកសម្តែងតាមរយៈទម្រង់ខ្មែរចំ ។ ពួកគេទាំង៣ កំពុងតែធ្វើអោយគេឯងតាមដានថាជាបទចម្រៀង ឬជាឈុតឆាកក្នុងសាច់រឿងណាមួយដែល ត្រូវលាក់ទុកសិន។

ទឹម រដ្ឋា សម ម៉ាណា និងអេឡិច ចិន្ត្រា បានស្គាល់គ្នារាប់អាន ជិតដិតគ្នាតាំងពីនៅវ័យជំទង់ថតសម្តែង អោយផលិតកម្មក្រៅប្រទេស។ អ្នកទាំង៣ប្រៀបដូចមិត្តជិតដិត។ អ្វីដែលគេឃើញមកទល់ពេលនេះ ពួកគេនៅតែបន្តការងារសិល្បៈ បើទោះជាហែលឆ្លងការងារច្រើនឆ្នាំ ហើយមានតារារលកក្រោយរួមដៃគ្នា ប៉ែកតារាជើងចាស់បែប ណាក៍នៅមិនទាន់បំបាក់បាន។

ក្នុងបណ្តាញសង្គមរបស់ ទឹម រដ្ឋា បានបង្ហោះរូបភាពសម្តែង ជាមួយឈុតបែបកម្លោះ ក្រមុំស្រុកស្រែអមបឹងឈូក កាន់តែលេចសម្រស់ត្រដែត បើទោះជាម្នាក់ៗចាស់ទុំជាងមុន។ទឹម រដ្ឋា គ្រាន់តែប្រាប់ថា រឿងថ្មីរបស់យើងនឹងចេញឆាប់ៗនេះចា៎💗ម៉ារ៉ានី សុំដើរតួរស្លូតម្ដងហើយ 🍁 សុំលាក់ចំណងជើងសិន។

LEAVE A REPLY

Please enter your comment!
Please enter your name here