សម​ ម៉ាណា បង្ហាញរូបភាពពពោះកូនទី២ទាំងមិនដឹងរៀបការពេលណា

0

មហាជន​​ ជាពិសេសបណ្តាអ្នកលេងអុីនធឺណេត បានសម្តែងការរភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលអតីតតារាសម្តែងនាង សម ម៉ាណា បានបង្ហាញរូបភាពពោះកូនទីរបស់ខ្លួនតាមបណ្តាញសង្គមហ្វេសប៊ុក។
យ៉ាងណាគេនៅមិនទាន់ដឹងទេថា រូបភាពនោះគឺជារូបភាពចាស់នៃការពពោះកូនដំបូងរបស់នាងឬយ៉ាងណានោះឡើយ ខណះពេលតារារូបនេះកម្រនឹងបង្ហាញរូបភាពបែបនេះជាសាធារណះណាស់។

រូបភាពបង្ហាញពីការមានផ្ទៃពោះនេះត្រូវបាន សម ម៉ាណា បង្ហោះតាមរយះstory facebook របស់នាង ដោយមិនមានការសសេរអ្វីភ្ជាប់ឡើយ ​ក្រៅពីបង្ហាញទឹកមុខញញឹមពេលទទួលបានសមាជិកថ្មីនាពេលនេះ។
ជាការកត់សម្គាល់ អតីតតារាសម្តែង និងបង្ហាញម៉ូតនាង សម ម៉ាណា បានរស់នៅក្នុជីវភាពមួយថ្មី ដោយគេចចេញទាំងស្រុងពីវិថីសិល្បះ ដែលបាននាំនាងឆ្ពោះមកដល់ចំណុចនេះ។

នាងបានសម្ងំរស់នៅយ៉ាងមានសេចក្តីសុខ ក្នុងផ្ទះវីឡាយ៉ាងត្រជាក់ល្ហឹម ជាមួយនឹងគ្រួសារ ដែលរហូតមកទល់នាពេលនេះនាងនៅតែបន្តបិទបាំងមុខមាត់ស្វាមីនាងដដែល។
ទោះជាយ៉ាងណា សម ម៉ាណា ​បានប្រើជីវិតយ៉ាងណាសាមញ្ញ​​ក្នុងជីវិតគ្រួសារ ដែលរហូតមកទល់ពេលនេះនាងបានទទួលចំណងដៃកូនម្នាក់ហើយនោះ។
បើទោះបីជានាងបានសម្រេចបញ្ចប់អាជីពសិល្បះ​ទាំងស្រុង ដោយកពេលមើលថែគ្រួសារយ៉ាងណាក៏ដោយ ប៉ុន្តែកន្លងមក សម ម៉ាណា ក៏នៅតែបង្ហាញមុខស្ទើរមិនដាច់ទៅចូលរួមនៅក្នងកម្មវិធីនានារបស់អ្នកសិល្បះដដែល។
យ៉ាងណា ករណីដែល​ សម ម៉ាណា ពិតជាកំពុងពពោះកូនទី២នេះក្លាយជាដំណឹងពិតប្រាកដមែននោះ​ ​ទស្សនិក​ ជាពិសេសប្រិយមិត្តគាំទ្របាននាំគ្នាចូលរួមសម្តែងការអបអរសាទរ ក្នុងពេលដែលនាងទទួលនូវសុភមង្គលគ្រួសារមួយយ៉ាងពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here