គ្រាន់តែបង្ហោះសារបែបនេះភ្លាម ធ្វើអោយហ្វេនៗ និងសិល្បករស្គាល់អ្នកនាង បានភ្ញាក់ព្រឺតនៅ ពេលសុខៗនាងចេញសារជាលក្ខណៈបើកចំហរមិនលាក់លៀម។ បើទោះជានោះជាការលលេង តែខ្លះកាត់ន័យថា ស្នេហាអ្នកទាំង២មួយរយៈនេះចេញសារបង្ហោះហ្វេសបុកប្លែកៗខមមិនលើ ស្វាមីដែលសូដា នីតា សរសេរដាក់ទៅ។

សូដា នីតា ដែលកំពុងតែបង្ហាញស្នេហាផ្អែមល្ហែមជាមួយតារាសម្ដែងនិងជាមន្រ្ដីយោធាលោក ស៊ិន សូរិយា ហៅ យុទ្ធ ឋានៈ ក្រោយទទួលបានចំណងដៃកូនប្រុសម្នាក់អាយុជាង៤ខែនោះស្រាប់តែនៅថ្ងៃទី២៤ខែកក្កដា នេះនាងបានបញ្ចេញសារគូឲ្យភ្ញាក់ផ្អើលហាក់ចង់បើកដៃឲ្យប្ដីមានសិទ្ធិរកប្រពន្ធចុង ឬអាចជួបសង្សារចាស់បានទៅវិញដែលសារនោះហាក់លាយឡំនិងបង្កប់ដោយភាពអាថ័កំបាំងផងដែរ។

សូដា នីតា ចេញសារថា”ដំណឹងប្រកាសរកស្រី ឬប្រពន្ធចុងអោយប្ដីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បាន ឬមិត្តភក្ដិអ្នកសិល្បៈខ្លះដែលធ្លាប់ជាសង្សារចាស់គាត់ពីមុន បែជាត្រូវគ្នាវិញក៍បាន”។ ពាក្យពេចន៍ដែល សរសេរនេះធ្វើអោយចាក់ដោតណាស់ ហើយម្នាក់ៗគិតថា ពួកគេពិតជាមិនអាចឈានដល់ ភាពល្អក់កករគ្នាឡើយ។ ពិសេសលោកយុទ្ឋ ឋានៈស្រឡាញ់ប្រពន្ឋណាស់ មិនងាយនឹងចោលប្រពន្ឋដ៍ឆ្លាត និងតស៊ូក្នុងជីវិតមួយនេះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here