នៅក្នុងការបង្ហោះរបស់ពិធីករ លោក អែនប៊ី មុននេះ បានធ្វើអោយមានការលាន់មាត់សរសើរមិនតិចទេ ដោយសារតែលោកបានធ្វើសកម្មភាពមួយជាមួយជនពិការ នៅក្នុងហាងលក់ដូរមួយ ដែលសកម្មភាព និង ទង្វើររបស់លោក ក៏ជាសារដើម្បីកុំអោយមានការរើសអើងចំពោះជនពិការ និង អ្នកគ្មានកាយសម្បទាគ្រប់គ្រាន់ផងដែរ។ លោកបានបង្ហោះរូបភាពផង វីដេអូច្រៀងលេងផងជាមួយជនពិការជាអ្នកលក់ផ្កាកមហសត់ម្នាក់ ខណៈដែលលោកក្រៅពីច្រៀង និង ទិញអាហារអោយក្មេងពិការនោះញាំ លោកក៏បានថើបក្មេងនោះប្រកបដោយក្ដីស្រលាញ់។ លោកបានសរសេរ អមដោយសកម្មភាពស្និទ្ធស្នាលជាមួយក្មេងពិការនោះថា “មានមនុស្សមួយចំនួនអាចខ្ពើមរអើមជនពិការ ឬ ក៏មិនសូវចូលចិត្តប្អូន #ដោយហេតុខ្ញុំបានឃេីញផ្ទាល់ភ្នែកថា​ សឹងតែប្អូនយកផ្កាកូលាបទៅលក់មិនទាន់ទាំងដល់តុផង ក៏ត្រូវភ្ញៀវដេញចេញបាត់ទៅហេីយ​ hmmm.. ❗️(​ អាណិតប្អូន​ណាស់ )😤 ស្នាមថេីប១ខ្សឺតនេះ គឺជាកំលាំងចិត្ត​ និង​ ចង់ប្រាប់ទៅប្អូនថាបើទោះបីជាគ្មានអ្នកណាត្រូវការប្អូន តែប្អូនត្រូវតែមានកម្លាំងចិត្ត​ និងខិតខំតស៊ូររស់នៅក្នុងជីវិតមួយនេះអោយបានល្អណា💪🏼 ហេីយខ្ញុំក៏បានចែករំលែកនូវម្ហូបដែលប្អូនចង់ញ៉ាំមួយប្រអប់តូចដល់ប្អូនផងដែរ😘😇 #ចូលរួមចែករំលែកក្តីអាណិតស្រលាញ់របស់យេីងទៅកាន់មនុស្សជុំវិញខ្លួនតាមដែលអាចធ្វើទៅបាន🙏🍀💐💜💛💚💙”។ មានអ្នកឃើញការបង្ហោះរបស់លោកមិនតិចទេ សរសើរថានេះគឺជាភាពគំរូមួយរបស់សិល្បករខ្មែរ ជាពិសេសអ្នកមានជីវិតតូចទាបជាខ្លួន ដូចជាប្អូនប្រុសពិកាជាអ្នកលក់ផ្កាតាមហាងហូបចុករូបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here