រវាង អ្នកនាងកែវ កល្យាណ និង អម្ពរ ទេវី ជាដៃគូសម្តែងដ៍មានប្រជាប្រិយភាពខ្លាំង អំឡុងនៅវ័យក្មេង និងមានការពេញនិយម។ ពេលដាក់បញ្ចាំងកុនជំនាន់ តួអង្គតារាជើងចាស់ទាំង២នេះ គឺមនុស្សចូលទស្សនាច្រើនពេញៗរោង។ ម្ល៉ោះហើយទាំងកេវ កល្យាណនិងអម្ពរ ទេវី ក្លាយជាតារាសំណព្វចិត្តមហាជន តាំងពីពេលនោះមក។

ដោយឡែកអ្នកនាង កែវ កល្យាណ ដែលធ្លាប់រួមអាជីពជាមួយអ្នកនាងអម្ពរ ទេវី កាលពីឆ្នាំ១៩៨៧ ដល់២០០១នោះ​ក៍បានផ្ញើរ​សារជូនពរអ្នកនាងអម្ពរ ទេវី នៅថ្ងៃពិសេសរបស់នាងដែរទើបធ្វើឲ្យអតីតកំពូល​តារាសម្ដែងរូបនេះភ្ញាក់ផ្អើល​និងរីក​រាយ​ជា​ខ្លាំង។អ្នកនាងកែវ កល្យាណ បានផ្ញើរសារទៅអ្នកនាងអម្ពរ ទេវី ថា”យើងសូមជូនពរ ថ្ងៃខួបកំណើតពួកម៉ាកអម្ពរ ទេវី សូម​ឲ្យពួកម៉ាកមានសម្រស់ស្អាតជានិច្ច មានក្ដីសុខក្នុងក្រុមគ្រួសារឲ្យប្ដីកាន់តែស្រលាញ់ថ្នាក់ថ្នមមើលថែរ រកស៊ីកាន់តែ​មានលុយ​ច្រើនៗជាពិសេសមានសុខភាពល្អ ជៀសផុតជំងឺកូវីដចង្រៃនេះ”។

អ្នកនាង អម្ពរ ទេវី បានតបសារទៅអ្នកនាងកែវ កល្យាណ ថា”អរគុណ សម្លាញ់កែវ កល្យាណ ដែលនៅតែនឹករលឹកដល់ខ្ញុំ ថ្ងៃនេះខ្ញុំទេវី ចង់ប្រាប់ថា”ស្រលាញ់ពេញបេះដូង ស្រលាញ់​ខ្លាំងណាស់”។ ទាំង២ដួងនេះមហាជន នៅតែគាំទ្រហើយ នៅចង់អោយមានវត្តមានចូលរួមសម្តែងជាបន្តទៀត។ យ៉ាងណាមានតែអម្ពរ ទេវីទេឃើញ ចំណាយពេលសម្តែងខណៈ អ្នកនាងកែវ កល្យាណបញ្ជាក់ថា លាឈប់ពីសិល្បៈទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here