តារាសម្តែងនិងបង្ហាញម៉ូត នាង ចាន់​ គង្កា បានសារភាពថា បច្ចុប្បន្ននាងមានម្ចាស់បេះដូងរួចហើយ និងកំពុងស្វែងយល់ចិត្តគ្នា ខណះមង្គលការនៅមិនទាន់ឈានដល់។
តារារូបនេះហាក់មិនបានលាក់លៀមអំពីរឿងគូស្នេហ៍នេះឡើយ ក្នុងពេលដែលនាងនិងគូស្នេហ៍កំពុងតែវិវឌ្ឍន៍កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ចាន់​ គង្ការ បានលើកឡើងថា បុរសដែលនាងកំពុងកសាងទំនាក់ទំនងនាពេលនេះមិនមែនជាបុរសក្នុងស្រុកនោះឡើយ​​​​ ពោលជាបុរសបរទេសជនជាតិអូស្ត្រាលី។
នាងបញ្ជាក់ថា នាងនិងបុរសដែលជាគូស្នេហ៍បានស្គាល់ និងកសាងទំនាក់ទំនងគ្នាបានប្រមាណជាង៥ឆ្នាំមកហើយ។
នាងថា ក្រោយមានបានស្គាល់គ្នានោះមក ទំនងទំនងរបស់នាងកាន់តែមានភាពល្អប្រសើរ និងកាន់តែយល់ចិត្តគ្នាច្រើន។
យ៉ាងណា បើតាម ចាន់ គង្ការ ​បើទោះបីជាបានយល់ចិត្តគ្នាបានយ៉ាងល្អក៏ពិតមែន ប៉ុន្តែការកំណត់ថ្ងៃអាពាហ៍ពិពាហ៍នៅមិនទាន់នៅឡើយទេ ​ខណះពេលនាងក៏កំពុងជាប់ដៃនឹងការងារសិល្បះ។
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងទេថា តារារូបនេះអាចនឹងរៀបចំអាពាហ៍ពិពាហ៍បែបខ្មែរ ឬបែបបច្ចឹមប្រទេសនោះឡើយ ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែជួបប្រទះបញ្ហាកូវីដ១៩។
ជាការកត់សម្គាល់ បន្ទាប់ពីជាប់ជ័យលាភីនៃការប្រកួតដើរម៉ូតមក ចាន់ គង្ការ ក៏មានឱកាសចាប់យកអាជីពសិល្បះជាបន្តបន្ទាប់។
ជាក់ស្តែង បច្ចុប្បន្ននាងក៏ទើបតែទទួលបានតំណែងជាតួឯកនៅក្នុងរឿងភាគបុរាណមួយ ដែលគ្រោងនឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍នៅក្នុងស្រុកមួយនាពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here