អាណិតណាស់ក្រោយឪពុក រំលាយក្ខន្ធ ឈិន សុធារីបង្ហោះសារខ្លោចចិត្ត

0

រយៈពេលប៉ុន្នានថ្ងៃមកហើយ ដែលឪពុក ឈិន សុធារី លាចាកលោកធ្វើអោយមហាជន អាណិតនាង និងសាច់ញាតិណាស់ ដែលអស់បង្គោលដ៍កក់ក្តៅមួយ។ នៅទីបំផុតសុធារីបានចេញសារក្នុងចិត្តសរសេររៀបរាប់ អានហើយក្តុកក្តួលណាស់។

ឈិន សុធារី លើកឡើងថា «នៅជាមួយប៉ាពីតូចដល់ធំហើយមានអារម្មណ៍ថាថ្ងៃណាក៏ដូចថ្ងៃណាតែមិនដូចពេលនេះទេ បើកភ្នែកនិងបិទភ្នែកឃើញតែមុខប៉ា ធ្លាប់តែឃើញគ្នារាល់ថ្ងៃលើកលែងតែខ្ញុំទៅធ្វើការខាងក្រៅឫចុះទៅខេត្តប្រជុំ😭😭 នឹកប៉ាណាស់ ប៉ាអើយម្តេចទៅមិនប្រាប់ផ្តាំផ្ញើរកូនៗមួយម៉ាត់សោះអញ្ចឹង សល់តែស្នាមញញឹមបន្សល់ទុកពីប៉ា😭មុនប៉ាទៅ ប៉ាប្រាប់កូនថាឲ្យកូនសើចញញឹមអោយច្រើនទៅ ទើបស្អាត..ដើរអួតពីកូនស្រីម្នាក់នេះប្រាប់គេគ្រប់គ្នា កូនអញល្អ កូនអញស្អាត កូនអញពូកែ ស្រលាញ់កូនបារម្ភពីកូនជាងគេ ប៉ាអើយប៉ា ស្រណោះប៉ា សោកស្តាយប៉ាណាស់ ប៉ាថានៅមើលចៅធំៗនិងចង់ឃើញភាពជោគជ័យរបស់កូនច្រើនទៀត មិចប៉ាដាច់ចិត្តចោលខ្ញុំ???😭😭😭😭😭😭🙏🙏🙏សូមឲ្យប៉ាទៅបានទីឋានស្ងប់សុខ ណាប៉ា។

សុធារី ទើបក្លាយជាជំទាវមានមុខមាត់ថ្មីដែលមហាជន សរសើរពីសំណាងអ្នកនាង ដែលបានគូស្នេហ៍ថ្មីហើយលើកមុខអោយក្លាយជាជំទាវ។ មិនបានប៉ុន្មានផងបាន ទទួលដំណឹងអកុសលបែរ ជាឪពុកឃ្លាតទៅដោយបន្សល់នូវភាពសោកស្តាយ ទទួលយកមិនបានគ្រប់គ្នា នៃសាច់ញាតិ។

ឪពុក ឈិន សុធារី មានជំងឺប្រចាំកាយ ច្រើនឆ្នាំមកហើយ ដោយរមែងព្យាបាលជាច្រើនឆ្នាំ។ យ៉ាងណាលោកបានធូរស្រាលហើយ ចុងក្រោយស្រាប់តែលេចដំណឹងបែបនេះ។ ពិតជាមិនគួរអោយជឿ ដែលសុធារី ទើបសាងរូបភាពល្អអោយឪពុកបានឃើញសោះបែរ ជាត្រូវឃ្លាតឆ្ងាយកាយគ្នាបែបនេះទៅវិញ។

ឈិន សុធារី ទើបរកបានគូស្នេហ៍ថ្មី ហើយចេញមុខអោយមហាជនបាន ស្គាល់។ អ្នកនាងបានដាច់ដោចជាមួយ អតីតស្វាមី សុវណ្ណ មករា ច្រើនឆ្នាំដោយ បានបន្សល់ទុកកូនស្រីភ្លោះ២នាក់។នេះជារឿងដែលកើតឡើងសារជាថ្មីលើត្រកូលឈិន ដោយកាលពីច្រើនមុន បងស្រីនាងក៍បានបាត់បង់ជីវិត។

LEAVE A REPLY

Please enter your comment!
Please enter your name here