ឈិន រតនៈ ជោគជ័យបច្ចុប្បន្នជារនាំងចាំភាពឈឺចាប់ដែលជួបពីមុន

0

តារាចម្រៀងនាង ឈិន រតនះ បានទម្លាយពីអតីតកាលដែលនាងធ្លាប់ជួបប្រទះនូវកាលឈឺចាប់ ដែលនាំអោយនាងមានការតស៊ូរហូតទទួលបានជោគជ័យនាពេលបច្ចុប្បន្ន។
មុននឹងឈានដល់ចំណុចនេះ ឈិន រតនះ បានពើបប្រទះនូវឧបសគ្គ និងរងសម្ពាតមួួយចំនួន ដែលមនុស្សទូទៅមួយចំនួនបានជួបប្រទះស្រដៀងនាងដូចគ្នា។

ឈិន រតនះ បានបង្ហោះសារថា ខ្ញុំនៅតែចាំក្នុងចិត្តថាមានមនុស្សប៉ុន្មានអ្នកដែលនៅក្បែរខ្ញុំ និងមនុស្សប៉ុន្មានអ្នកដែលធ្លាប់បោះបង់ខ្ញុំចោលកន្លងមក។
នាងបញ្ជាក់ថា ខ្ញុំបានមកឈរទីនេះបានគឺដោយសារខ្ញុំមិនបោះបង់ចោលខ្លួនឯង ទោះបីខ្ញុំត្រូវបានអ្នកណាបោះបង់ខ្ញុំចោលក៏ដោយ…ហើយខ្ញុំអាចឈរនៅទីនេះ ខ្ញុំអាចមានថ្ងៃនេះ គឺគ្មានអ្នកណាដឹងថាខ្ញុំធ្លាប់ឆ្លងកាត់អ្វីខ្លះ ជួបឧបសគ្គអ្វីខ្លះ ទទួលសម្ពាធ ការមើលងាយយ៉ាងណាខ្លះទេ។
នាងថា ខ្ញុំមោទនះភាពចំពោះខ្លួនឯងដែលខំប្រឹងប្រែងតស៊ូបានមកដល់ចំណុចនេះ បើទោះជាទីដែលខ្ញុំកំពុងឈរសព្វថ្ងៃវាមិនទាន់ខ្ពស់កប់ពពក តែខ្ញុំបានមកដល់កន្លែងដែលខ្ពស់ជាងកន្លែងដែលខ្ញុំធ្លាប់នៅពីមុន ដោយប្រើការតស៊ូ ការប្រឹងប្រែងរបស់ខ្ញុំ។
ខ្ញុំអរគុណខ្លួនឯង ខ្ញុំអរគុណអ្នកដែលចាំលើកទឹកចិត្តខ្ញុំ ខ្ញុំអរគុណមនុស្សល្អៗគ្រប់គ្នាដែលធ្វើអោយខ្ញុំមានថ្ងៃនេះ។
ឈិន រតនះ​ បានក្លាយជាតារាចម្រៀងមួយដួងនៅក្នុងផលិតកម្មហង្សាស បន្ទាប់ពីនាងបានចូលរួមប្រកួតប្រជែងហើយជាប់នៅក្នុងបេក្ខជនចុងក្រោយនៃកម្មវិធី The Voice ។
បទចម្រៀងរបស់នាងបានចេញជាបន្តបន្ទាប់ ហើយនៅក្នុងនោះមានបទមួយចំនួនក៏ទទួលបានការគាំទ្រពីប្រិយមិត្តអ្នកស្តាប់ជាច្រើនផងដែរ។
មួយរយះចុងក្រោយនេះ ឈិន​ រតនះ ក៏បានប្រែប្រួលរូបសម្រស់កាន់តែស្រស់ស្អាត ដែលធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
តារាចម្រៀងរូបនេះតែងតែបង្ហោះនូវពាក្យស្នេហាជាបន្តបន្ទាប់នៅតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួន ខណះរហូតមកទល់ពេលនេះនាងនៅមិនទាន់លេចលឺពាក់ព័ន្ធស្នេហាជាមួយបុរសរូបណានៅឡើយទេ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here