មហាជនមិននឹកស្មាន សុគន្ធ និសា និង ឆន សុវណ្ណារាជ រួមដៃជាមួយស្រីអូនបំបែកទីផ្សារ

0

មានការភ្ញាក់ផ្អើលម្តងទៀតដែលគេស្រាប់តែឃើញ ស្រីអូនសម្រស់ធម្មជាតិ ដឹកដៃជាមួយរាជ និង និសាបំបែកទីផ្សារយ៉ាងពេញមុខ។ នេះជាអ្វីដែលគេស្មានមិនដល់ ហើយធ្វើអោយអ្នកតាមដានយល់ថា អាចប៉ះពាល់ការជ្រកោនផលិតកម្មដែរឬយ៉ាងណា។

ថ្មីៗនេះតារាចម្រៀងរបស់ហង្សមាស​២ដួងទៀត​ដែលបានលេច​មុខរកស៊ីជាមួយថៅកែរាម ក្នុងការលក់ផលិតផល​នោះ​គឺសុគន្ធ និសា និងឆន សុវណ្ណារាជ ដែលធ្វើឲ្យមាន​ការលើកឡើងថាអ្នកចម្រៀងទាំង២នេះក៍ជាគោលដៅរបស់រាម នាពេល​ខាងមុខផងដែរព្រោះការរកស៊ី​ធ្វើការជាមួយគ្នាយូៗ​ទៅអាចមានមនោសញ្ចេតនា​ជាមួយគ្នាកាន់តែច្រើន​ហើយឈាន​ទៅធ្វើការ​ជាមួយគ្នាតែម្ដងដូចជាករណីលោកព្រាប សុវត្ថិ ចេញពីហង្សមាសទៅតាមថៅកែGalaxyជាដើម។
 
ថ្វីត្បិតតែមហាជនមួយចំនួនបានលើកឡើងថា សុគន្ធ និសា និង ឆន សុវណ្ណារាជ ជាមុខសញ្ញានៃការចង់បានរបស់ថៅកែរាម ក្ដីបានជាតារាទាំង២ទៅរកស៊ីជាមួយម្ចាស់ផលិតកម្មនេះក្ដី ប៉ុន្ដែអ្នកនាងខាត់ សុឃីម បានលើកឡើងកាលពីខែមុន​ថានេះជា​សម័យ​កូវីដអីចឹងមិនអាចរងចាំតែការងារសិល្បៈ១មុខដូចមុនបានទៀតទេព្រោះកូវីដមិនដឹងពេលណាចប់ឡើយ ហេតុនេះត្រូវ​តែបង្កើតមុខរបរថ្មីហើយសុឃីម ក៍បានបើកសម្ពោធហាងរក្សារសម្រស់មួយកាលពីពេលថ្មីៗនេះដូចបំណងមែន។ចំពោះសុគន្ធ និសា វិញក្រោយជាពីកូវីដជាង៤ខែមកនេះនាងមាន​សុខភាពកាន់តែល្អប្រសើរនិងចេញច្រៀងសម្ដែង​តាមបណ្ដារឆាក​តន្រ្ដី​ទាំង​​ឡាយដូចមុនទៅហើយ ខណៈដែលនាងមានមុខរបរផ្ទាល់​ខ្លួនហាងគុយទាវខ្ចប់ជាយូឆ្នាំមុនក្លាយ​ទៅជាអ្នកលក់​ផលិត​ផលជាមួយថៅកែរាម។ដោយឡែកលោកឆន សុវណ្ណារាជ វិញបានកាន់ទុក្ខជូនម្ដាយ​ដែលលាចាកលោក​អស់ជាង២ខែ​ទើបតែ​ពេលនេះចេញមកលក់ផលិតផលជាមួយថៅកែរាម យ៉ាងគូរឲ្យភ្ញាក់ផ្អើល។

LEAVE A REPLY

Please enter your comment!
Please enter your name here