ឌុច លីដា ស្ងប់ស្ងាត់បង្ហាញស្ទីលថ្មីក្រោយកក់ក្តៅចំណងស្នេហ៍

0

អ្នកនាង ឌុច លីដា ដែលមហាជនទទួលស្គាល់ថាមានស្នាដៃសម្តែង ហាក់ស្ងប់បង្ហាញឈុតឆាករឿងថ្មីៗ បន្ទាប់ពីមមាញឹកនឹង ការមើលថែទាំកូន។ នាងមិនត្រូវបានស្វាមីបំបិទសិទ្ឋិ មិនអោយបម្រើសិល្បៈនោះទេ។ប៉ុន្តែហាក់ មិនទាន់មើលឃើញថា ស្នាដៃសិល្បៈភាពយន្តថ្មីណានាងសម្តែង។

ឌុច លីដា បានសាងនូវស្នាដៃភាពយន្តច្រើនរឿងមកហើយទាំងរឿងដុំ និងរឿងភាគ។ នាងមានហាងឆេង មិនណយទេវ៉ាដាច់គេឯង ក្រោយពេលឡើងកូដ។ គេមិននឹកស្មានថា លីដា អាចក្លាយជាតារាភាពយន្តដ៍ល្បីបាននោះ ទេព្រោះនាងមានគ្រឹះចេញមកពី ការប្រឡងដើរបង្ហាញម៉ូដ។ យ៉ាងណាមិញនាង ត្រូវបានផលិតករជាច្រើន យកមកច្នៃរហូតប្រឹង្រែងអោយបានក្លាយជាតារាសម្តែងដ៍ មានគុណភាពម្នាក់។

ហែលឆ្លងដល់ជីវិតមានគូហើយស្ងាត់ ស្រាប់តែដល់ពេលមានកូន ឌុច លីដាធ្លាប់បានលើកឡើងថា អាចមិនបោះបង់ចោលការសម្តែង ហើយសប្បាយចិត្តដែលបានស្វាមី មិនហាមឃាត់។ នាងថានៅតែស្រឡាញ់ការសម្តែង ប៉ុន្តែស្នាដៃថ្មីៗ ត្រូវគេមើលឃើញថា ឌុច លីដាក៍ស្ងាត់មិនទាន់មានហើយ គេនៅតែជឿថានាងលាក់សិនរង់ចាំដល់ពេលបញ្ចាំងនឹងធ្វើអោយគេ ចាប់អារម្មណ៍ម្តងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here