អតីតតារាសម្តែងដ៏ល្បីល្បាញអ្នកនាង អម្ពរ ទេវី បានថ្លែងសារសម្តែងការក្តុកក្តួលចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះមរណះភាពរបស់លោក ហ៊ុយ​ ពុធ​​​ ដែលបានទទួលមរណះក្នុងជន្មាយុ៨២ឆ្នាំ។អ្នកនាង​ អម្ពរ ទេវី បានចាត់ទុកមរណះភាពរបស់អ្នកដឹកនាំជើងចាស់លោក ហ៊ុយ ពុធ នាពេលនេះគឺជាការបាត់បង់អ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូប ក្នុងនោះលោកក៏ជាអ្នកមានគុណលើករូបនាងដំបូងបំផុតដែលនាំអោយនាងទទួលបានជោគជ័យលើវិស័យសិល្បះ។

អ្នកនាង អម្ពរ ទេវី​ បានបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនពីទឹកដីអាមេរិកថា នាងខ្ញុំ អម្ពរ ទេវី សូមលំអោនកាយ គោរព និងសូមចូលរួមរំលែល នូវ មរណះទុក្ខ ដ៏សែនក្រៀមក្រំ ជាមួយគ្រួសារនៃសព លោកពូ ហ៊ុយ ពុធ ។
នាងខ្ញុំមានអារម្មណ៍ ក្ដុកក្ដួល និង សោកស្ដាយណាស់ ដែលបាត់បង់លោកពូដែលជាកំពូលអ្នក និពន្ធ និង ដឹកនាំរឿងដ៏ល្បីល្បាញនៃ ខ្សែភាពយន្តខ្មែរ។
នាងបញ្ជាក់ថា លោក ហ៊ុយ ពុធ លោកគឺជាអ្នកមានគុណរបស់នាងខ្ញុំមុនបង្អស់ ជាមួយនឹង លោកអ៊ុំ ម៉ៅ អាយុទ្ធ ក្នុងចំណោម អ្នកមានគុណជាច្រើន ដែលបានជួយរុញច្រាណនាងខ្ញុំឲ្យ ទទួលបាននូវ ភាពជោគជយ័និង ភាពល្បីល្បាញ នៅលើវិសយ័ខ្សែភាពយន្តខ្មែរនាទស្សវត្ត ឆ្នាំ1990។
នាងថា ខ្សែភាពយន្ត ដំបូងរបស់លោកដែលធ្វើរឲ្យនាងខ្ញុំបានទទួលជោគជយ័ គឺរឿង «ស្នេហ៍រហែកជ្រែកវិញ្ញាណ»។
បើតាមអ្នកនាង អម្ពរ ទេវី​ គុណរបស់លោកបានដក់ជាប់ក្នុងបេះដូងនាងខ្ញុំរហូតតទៅ
នាងខ្ញុំសូមលើកម្រាមដៃបួងសួងដល់វត្ថុសក្ត័សិទ្ធលើលោកសូមឲ្យដួងវិញ្ញាណក្ខន្ធលោកបានទៅកាន់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
ជាការកត់សម្គាល់​ មរណះភាពរបស់លោក ហ៊ុយ ពុធ​ នាពេលនេះមិនមែនតែអ្នកនាង អម្ពរ ទេវី ម្នាក់ទេ ដែលបានបង្ហោះសារសម្តែងការសោកស្តាយ ពោលក៏នៅមានអ្នកសិល្បះជាច្រើនទៀតដែលបានស្គាល់រូបលោកក៏បានបង្ហោះសារសម្តែងការសោកស្តាយនេះដូចគ្នា។
គួបញ្ជាក់ថា អ្នកដឹកនាំភាពយន្តនិងចម្រៀងជើងចាស់លោក ហ៊ុយ ពុធ​ ទទួលមរណះភាពក្នុងជន្មាយុ៨២ឆ្នាំកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១​ ក្នុងជន្មាយុ៨២ឆ្នាំ​ ដោយរោគាពាធ​ និងភាពចាស់ជរា។
ដំណឹងមរណះភាពរបស់លោក ហ៊ុយ ពុធ​​ ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក ត្បិតលោកគឺជាអ្នកដឹកភាពយន្ត និងចម្រៀងកាយវិកានៅក្នុងផលិតកម្មហង្សមាសដែលមានស្នាដៃជាច្រើន។
សពរបស់លោក ហ៊ុយ ពុធ ត្រូវបានក្រុមគ្រួសារតម្តល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ។

ដោយឡែកមិនខុសពីតារាឯទៀតតារាសម្តែងនាង ឌួង ហ្ស៊ូរីដា បានសម្តែងការសោកស្តាយផងដែរចំពោះការបាត់បង់លោក ហ៊ុយ ពុធ​ ត្បិតនាងចាត់ទុកថា លោក ហ៊ុយ ពុធ​ គឺជាអ្នកមានគុណមួយរូបដែលបានជួយដុតខាត់នាងអោយមានពន្លឺលើវិថីសិល្បះនាពេលកន្លងមក។ឌួង ហ្ស៊ូរីដា បានរំលេចសារយ៉ាងដូច្នេះថា «RIP លោកអ៊ុំ ខានជួបលោកអ៊ុំយូរហើយ តាំងពីផ្អាកការសម្តែងមក។
នាងបញជាកថា លោកអ៊ុំ ជាអ្នកដឹកនាំសម្តែងដែលក្មួយបានចូលរួមបំរើការងារនៃផលិតកម្ម ហង្សមាស ច្រើនជាងគេ ក្នុងចំណោមអ្នកដឹកទាំងអស់ជំនាន់មុន ប៉ុន្តែនៅតែចាំរាល់កាយវិការលោកអ៊ុំបង្រៀនអោយសម្តែងមិនថាថតនៅតាម វាលស្រែ រឺ ថតក្នុងស្ទីដឌីយោ។នាងថា លោកអ៊ុំជាចំណែកមួយ ដុសខាត់តារា ថ្មីមួយដួងនេះ នាសម័យជាង ១០ឆ្នាំមុន អោយរះលើមេឃតាមរយៈការដឹកនាំសម្តែងរបស់លោកអ៊ុំ
លោកអ៊ុំ ហ៊ុយ ពុធ ជាអ្នកដឹកនាំសម្តែងបទ«បុប្ផាព្រែកឯង»ជាបទដំបូងដែលខ្ញុំបានចូលសម្តែងនៅផលឹតកម្មហង្សមាស ជាមួយបង (ព្រាប សុវត្ថិ) ដំបូងបង្អស់ ។
សូមចូលរួម​រំលែក​ទុក្ខគ្រួសារនៃសពលោក​អ៊ុំ ហ៊ុយ​ ពុធ​ សូមឲ្យវិញ្ញាណក្ខន្ធ័លោកអ៊ុំ ទៅកាន់សុគតិភពផងចុះ។
យ៉ាងណា បើតាម ឌួង ហ្ស៊ូរីដា ទោះបីលោកអ៊ុំផុតមែន តែរាល់ស្នាដៃលោកអ៊ុំជាមួយអ្នកសិល្បៈគ្រប់ជំនាន់ នៅតែមានក្នុងក្រអៅបេះដូងយើងខ្ញុំទាំងអស់គ្នារហូតណាលោកអ៊ុំ
គួបញ្ជាក់ថា អ្នកដឹកនាំភាពយន្តនិងចម្រៀងជើងចាស់លោក ហ៊ុយ ពុធ​ ទទួលមរណះភាពក្នុងជន្មាយុ៨២ឆ្នាំកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១​ ក្នុងជន្មាយុ៨២ឆ្នាំ​ ដោយរោគាពាធ​ និងភាពចាស់ជរា។
សពរបស់លោក ហ៊ុយ ពុធ ត្រូវបានក្រុមគ្រួសារតម្តល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ។ ទេវី និងឌួង ហ្សូរីដា ផ្ញើសារក្តុកក្តួលចិត្ត ចំពោះមរណះភាពលោក ហ៊ុយ ពុធ

អតីតតារាសម្តែងដ៏ល្បីល្បាញអ្នកនាង អម្ពរ ទេវី បានថ្លែងសារសម្តែងការក្តុកក្តួលចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះមរណះភាពរបស់លោក ហ៊ុយ​ ពុធ​​​ ដែលបានទទួលមរណះក្នុងជន្មាយុ៨២ឆ្នាំ។អ្នកនាង​ អម្ពរ ទេវី បានចាត់ទុកមរណះភាពរបស់អ្នកដឹកនាំជើងចាស់លោក ហ៊ុយ ពុធ នាពេលនេះគឺជាការបាត់បង់អ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូប ក្នុងនោះលោកក៏ជាអ្នកមានគុណលើករូបនាងដំបូងបំផុតដែលនាំអោយនាងទទួលបានជោគជ័យលើវិស័យសិល្បះ។

អ្នកនាង អម្ពរ ទេវី​ បានបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនពីទឹកដីអាមេរិកថា នាងខ្ញុំ អម្ពរ ទេវី សូមលំអោនកាយ គោរព និងសូមចូលរួមរំលែល នូវ មរណះទុក្ខ ដ៏សែនក្រៀមក្រំ ជាមួយគ្រួសារនៃសព លោកពូ ហ៊ុយ ពុធ ។
នាងខ្ញុំមានអារម្មណ៍ ក្ដុកក្ដួល និង សោកស្ដាយណាស់ ដែលបាត់បង់លោកពូដែលជាកំពូលអ្នក និពន្ធ និង ដឹកនាំរឿងដ៏ល្បីល្បាញនៃ ខ្សែភាពយន្តខ្មែរ។
នាងបញ្ជាក់ថា លោក ហ៊ុយ ពុធ លោកគឺជាអ្នកមានគុណរបស់នាងខ្ញុំមុនបង្អស់ ជាមួយនឹង លោកអ៊ុំ ម៉ៅ អាយុទ្ធ ក្នុងចំណោម អ្នកមានគុណជាច្រើន ដែលបានជួយរុញច្រាណនាងខ្ញុំឲ្យ ទទួលបាននូវ ភាពជោគជយ័និង ភាពល្បីល្បាញ នៅលើវិសយ័ខ្សែភាពយន្តខ្មែរនាទស្សវត្ត ឆ្នាំ1990។
នាងថា ខ្សែភាពយន្ត ដំបូងរបស់លោកដែលធ្វើរឲ្យនាងខ្ញុំបានទទួលជោគជយ័ គឺរឿង «ស្នេហ៍រហែកជ្រែកវិញ្ញាណ»។
បើតាមអ្នកនាង អម្ពរ ទេវី​ គុណរបស់លោកបានដក់ជាប់ក្នុងបេះដូងនាងខ្ញុំរហូតតទៅ
នាងខ្ញុំសូមលើកម្រាមដៃបួងសួងដល់វត្ថុសក្ត័សិទ្ធលើលោកសូមឲ្យដួងវិញ្ញាណក្ខន្ធលោកបានទៅកាន់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
ជាការកត់សម្គាល់​ មរណះភាពរបស់លោក ហ៊ុយ ពុធ​ នាពេលនេះមិនមែនតែអ្នកនាង អម្ពរ ទេវី ម្នាក់ទេ ដែលបានបង្ហោះសារសម្តែងការសោកស្តាយ ពោលក៏នៅមានអ្នកសិល្បះជាច្រើនទៀតដែលបានស្គាល់រូបលោកក៏បានបង្ហោះសារសម្តែងការសោកស្តាយនេះដូចគ្នា។
គួបញ្ជាក់ថា អ្នកដឹកនាំភាពយន្តនិងចម្រៀងជើងចាស់លោក ហ៊ុយ ពុធ​ ទទួលមរណះភាពក្នុងជន្មាយុ៨២ឆ្នាំកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១​ ក្នុងជន្មាយុ៨២ឆ្នាំ​ ដោយរោគាពាធ​ និងភាពចាស់ជរា។
ដំណឹងមរណះភាពរបស់លោក ហ៊ុយ ពុធ​​ ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក ត្បិតលោកគឺជាអ្នកដឹកភាពយន្ត និងចម្រៀងកាយវិកានៅក្នុងផលិតកម្មហង្សមាសដែលមានស្នាដៃជាច្រើន។
សពរបស់លោក ហ៊ុយ ពុធ ត្រូវបានក្រុមគ្រួសារតម្តល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ។

ដោយឡែកមិនខុសពីតារាឯទៀតតារាសម្តែងនាង ឌួង ហ្ស៊ូរីដា បានសម្តែងការសោកស្តាយផងដែរចំពោះការបាត់បង់លោក ហ៊ុយ ពុធ​ ត្បិតនាងចាត់ទុកថា លោក ហ៊ុយ ពុធ​ គឺជាអ្នកមានគុណមួយរូបដែលបានជួយដុតខាត់នាងអោយមានពន្លឺលើវិថីសិល្បះនាពេលកន្លងមក។ឌួង ហ្ស៊ូរីដា បានរំលេចសារយ៉ាងដូច្នេះថា
«RIP លោកអ៊ុំ ខានជួបលោកអ៊ុំយូរហើយ តាំងពីផ្អាកការសម្តែងមក។
នាងបញជាកថា លោកអ៊ុំ ជាអ្នកដឹកនាំសម្តែងដែលក្មួយបានចូលរួមបំរើការងារនៃផលិតកម្ម ហង្សមាស ច្រើនជាងគេ ក្នុងចំណោមអ្នកដឹកទាំងអស់ជំនាន់មុន ប៉ុន្តែនៅតែចាំរាល់កាយវិការលោកអ៊ុំបង្រៀនអោយសម្តែងមិនថាថតនៅតាម វាលស្រែ រឺ ថតក្នុងស្ទីដឌីយោ។នាងថា លោកអ៊ុំជាចំណែកមួយ ដុសខាត់តារា ថ្មីមួយដួងនេះ នាសម័យជាង ១០ឆ្នាំមុន អោយរះលើមេឃតាមរយៈការដឹកនាំសម្តែងរបស់លោកអ៊ុំ
លោកអ៊ុំ ហ៊ុយ ពុធ ជាអ្នកដឹកនាំសម្តែងបទ«បុប្ផាព្រែកឯង»ជាបទដំបូងដែលខ្ញុំបានចូលសម្តែងនៅផលឹតកម្មហង្សមាស ជាមួយបង (ព្រាប សុវត្ថិ) ដំបូងបង្អស់ ។
សូមចូលរួម​រំលែក​ទុក្ខគ្រួសារនៃសពលោក​អ៊ុំ ហ៊ុយ​ ពុធ​ សូមឲ្យវិញ្ញាណក្ខន្ធ័លោកអ៊ុំ ទៅកាន់សុគតិភពផងចុះ។
យ៉ាងណា បើតាម ឌួង ហ្ស៊ូរីដា ទោះបីលោកអ៊ុំផុតមែន តែរាល់ស្នាដៃលោកអ៊ុំជាមួយអ្នកសិល្បៈគ្រប់ជំនាន់ នៅតែមានក្នុងក្រអៅបេះដូងយើងខ្ញុំទាំងអស់គ្នារហូតណាលោកអ៊ុំ
គួបញ្ជាក់ថា អ្នកដឹកនាំភាពយន្តនិងចម្រៀងជើងចាស់លោក ហ៊ុយ ពុធ​ ទទួលមរណះភាពក្នុងជន្មាយុ៨២ឆ្នាំកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១​ ក្នុងជន្មាយុ៨២ឆ្នាំ​ ដោយរោគាពាធ​ និងភាពចាស់ជរា។
សពរបស់លោក ហ៊ុយ ពុធ ត្រូវបានក្រុមគ្រួសារតម្តល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here