ថ្វីត្បិតតែសកម្មភាពគ្រងឈុតបុរាណត្រូវបានគេមើលឃើញថា មានភាពផុលផុសនៅតាមបណ្ដាញសង្គមនាពេលចុងក្រោយ តែគេនៅតែចាត់ទុកថាគឺជារឿងកម្រ ដែលមន្ត្រីផ្កាយ២មួយនៅក្នុងជួររដ្ឋាភិបាល នៅជាមន្ត្រីដែលមានឥទ្ធិពលមួយរូបក្នុងក្រសួងមហាផ្ទៃ បែរជាដឹកដៃភរិយា ទៅថតគ្រងឈុតបុរាណ ដើម្បីចូលរួមលើកស្ទួយ។ លោកឧត្តមសេនីយទោ ប៊ន សំអាត ដែលត្រូវបានគេស្គាល់ថា គឺជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានធ្វើអោយមានការកោតសរសើរ ដោយសារតែក្នុងនាមជាមន្ត្រីនគរបាលជាន់ខ្ពស់មួយរូប តែលោកក្លាហានហ៊ានគ្រងឈុតសម័យអង្គរជាមួយនឹងភរិយា ដែលសកម្មភាពថតគ្រងបែបនេះ គឺកម្រមានមន្ត្រីក្នុងជួររដ្ឋាភិបាលស្លៀកបង្ហាញ។ លោក និង ភរិយា គឺលោកជំទាវ មួយឡេង ដែលជាម្ចាស់ហាងពេជ្រមួយរូប បានស្រុះដៃគ្នាបង្អួតឈុតបុរាណ ហើយបើទោះជាអ្នកទាំងពីរមិនមែនជាតារាសិល្បៈ ប៉ុន្តែក្រោយពេលថតបង្ហាញ ក៏ទាក់ភ្នែក និង មើលទៅស្រស់ស្អាតមួយបែប។ សកម្មភាពចូលរួមគ្រងឈុតបុរាណរបស់អ្នកទាំងពីរ កាន់តែបង្ហាញពីការចូលរួមបំផុសអោយស្រលាញ់ និង ជួយផ្សព្វផ្សាយវប្បធម៌ទៅកាន់ពិភពលោក ហើយរួបភាពរបស់អ្នកទាំងពីរ ក៏បង្ហាញកាន់តែច្បាស់ថា ការចូលរួមលើកស្ទួយវប្បធម៌ នឹងកាន់តែសំខាន់ កាន់តែមានឥទ្ធិពលទៅមជ្ឈដ្ឋានខាងក្រៅ ប្រសិនបើអ្នកគ្រងគឺជាបុគ្គលដែលកាន់តែមានមុខមាត់ និង កិត្តិយសនៅក្នុងសង្គម។

ចង់ដឹងថា តើអ្នកទាំងពីរក្រោយពេលគ្រងឈុតបុរាណបុរាណ តើស្រស់ស្អាតយ៉ាងណា សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here