តារាសម្តែងផ្នែកនារីអ្នកនាង សឿនផាន ផាភួង បានកំពុងបង្ហាញស្នាដៃរឿងភាគ១រឿងទៀត អោយស្ថានីយ៍ទូរទស្សន៍សុីធីអិន ដែលមានចំណងជើងថា«ផ្ទះបាយស្នេហ៍»៕ នេះជាសមិទ្ឋិផលមួយ ទៀតដែលផាភួង សាងឡើងហើយកាន់តែពិសេសជាងនេះ ផា ភួងស្រាប់តែប៉ះ គូសម្តែងជាមួយដួង សុខគា។

ដួង សុខគា បាននិយាយថានេះជាលើកទី១ ដែលលោក ទទួលសម្តែងថតរឿងភាគ។ មានន័យថាប្រហែលជាលោកអាច មើលសាច់រឿងទៅប្លែកមានអត្ថន័យសំខាន់ៗច្រើន ទើបសម្រេចចិត្ត កសាងស្នាដៃជាលើកទី១ ក្នុងពិភពសម្តែង។ចំនែក អ្នកនាង សឿនផាន ផាភួង ដែលកាក់កប ការថតភាពយន្តរិតតែរីករាយ ដែលបានរួមការងារជាមួយ តារាមានជំនាញសិល្បៈដ៍ បុិនប្រសព្វ។ ជាពិសេសបច្ចេកទេសនៃការច្រៀង អាយ៉ៃ និងកំណាព្យ។

ផា ភួង សុំមិនទាន់និយាយអ្វីដែល ជាសាច់រឿងឬតួអង្គ ចរិកបែបណានោះទេ ដោយសុំអោយមហាជនតាមដានបន្តទៀត។ អ្វីដែលនាងខំ គឺបញ្ចូលអារម្មណ៍ សម្តែងអោយបានល្អនៅពេលបានដៃគូឆ្នើម ដែលខាងអ្នកដឹកនាំ រឿងស្រាប់តែបានមើលឃើញ ហើយជ្រើសរើសនាងជាតួអង្គ។

LEAVE A REPLY

Please enter your comment!
Please enter your name here