យោងតាមការបញ្ជាក់របស់តារាសម្ដែង លោក កែវ បូរ៉ា ដែលជាអតីតFreshie Boy មួយរូប បានអះអាងថា សង្គ្រាមវាយប្រហារដោយពាក្យសម្ដីមិនសមរម្យពីសំណាក់ហ្វេនៗទទឹងទិសដែលបានរិះគន់ និង មាក់ងាយទៅលើប្អូនថ្លៃស្រីរបស់លោក គឺ កញ្ញា Bobby Stella នឹងឈានដល់ផ្លូវតុលាការ១០០ភាគរយ ប្រសិនបើអ្នកប្រើសិទ្ធិបំពានលើមុខមាត់ និង កិត្តិយសរបស់ប្អូនស្រីរបស់លោកទាំងនោះ នៅតែបន្ត ហើយមិនធ្វើការសុំទោសជាសាធារណៈ នូវអ្វីដែលបានបំពាន។ ក្នុងចំណោមហ្វេនហ្វេនទទឹងទិសទាំងនោះ ក៏មានហ្វេនម្នាក់ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនដឹកជញ្ជូនមួយ ខេត្តបាត់ដំបង បង្ហោះ និង Live ដោយជេរប្រមាថធ្ងន់ៗ ដែលធ្វើអោយប៉ះពាល់ខ្លាំងដល់កិត្តិយសរបស់ប្អូនលោក និង គ្រួសារ ដែលលោកមិនអាចទទួលយកបាននោះផង។

លោកថា ប្អូនថ្លៃរបស់លោក គឺ កញ្ញា Bobby Stella គ្រាន់តែប្រតិកម្មនៅពេលមានតំណាងក្រុមហ៊ុនមួយ ទាក់ទងអោយនាងថតផ្សាយផលិតផលភេសជ្ជៈមួយប្រភេទ ហើយអោយតម្លៃខ្លួន ត្រឹមតែទឹកក្រូចមួយកេសប៉ុណ្ណោះ ប៉ុន្តែក្រោយពេលប្អូនលោក និង លោកប្រតិកម្មក្នុងលក្ខណ្ឌមិនបញ្ជេញឈ្មោះ បែរជាមានហ្វេនហ្ចេនៗដែលកាន់ជើងចំពោះក្រុមហ៊ុនបញ្ចេញមតិបែបជេរប្រមាថចំៗ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូរ។ លោកទទូចអោយអ្នករិះគន់ធ្វើការវិភាគចំណោទរឿងអោយស៊ីជម្រៅជាមុន មុននឹងធ្វើការបញ្ចេញមតិ ហើយរាល់ការបញ្ចេញមតិ ក៏មិនអាចជេរប្រមាថ និង មាក់ងាយតាមតែអំពើចិត្ត ប្រៀបដូចជាប្រទេសគ្មានច្បាប់ និង ខ្វះការអប់រំ ហើយអោយអ្នកសិល្បៈទទួលយកនោះដែរ។ លោកកំពុងរង់ចាំដំណោះស្រាយដោយការសុំទោសពីអ្នកបំពាន និង មាក់ងាយ ព្រោះក្រោយស៊ើបអង្កេត គឺស្ត្រីកូនពីរ ដែលបាន Live និង បង្ហោះមាក់ងាយប្អូនស្រីរបស់លោក នៅខេត្តបាត់ដំបង គឺមានការជេរប្រមាថប្អូនលោកធ្ងរធ្ងរជាងគេ ដែលមិនអាចលើកលែងបាន បើគ្មានការសុំទោសជាសាធារណៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here