ឱក សុគន្ធកញ្ញា ចាប់អារម្មណ៍តម្លៃខ្លួនអតីតកូនក្រុម តន់ ច័ន្ទសីម៉ាទេ!

0

តន់ ច័ន្ទសីម៉ា បានឡើងសេរី ខ្លាំងឡើងៗបន្ទាប់ពី ចងកុងត្រាជាមួយផលិតកម្មហ្គាឡាក់សុី។ ខ្លះថានាងសុីថ្លៃខ្ពស់ពេលច្រៀងគ្រាន់តែជា ការបំប៉ោងឡើងទាញយកការតាមដាន។ រីឯមេក្រុមជំនាន់ប្រឡង ឱក សុគន្ធកញ្ញា ចាប់អារម្មណ៍បែបណា ដែរពេលឃើញ អតីតកូនក្រុមមានទីផ្សារយ៉ាងនេះ។

ឱក សុគន្ធកញ្ញា ជាអ្នកចម្រៀងដែលមានតម្លៃខ្លួនស្ថិតក្នុងចំណោមតារាស៊ីថ្លៃខ្ពស់ បើទោះជាពេលនេះ នាងមានប្ដី និងកូន១ ក្ដី តែមុនរៀបការ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ច្រៀងតាមឆាកតន្ត្រីធំៗ ១កម្មវិធី បានជិត៣០០០ដុល្លារ ពោលគឺប្រហាក់ប្រហែលលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរ។ប៉ុន្ដែផ្ទុយពីការគិតបែបនេះ ព្រោះរហូតមកដល់ពេលនេះ សុគន្ធកញ្ញា នៅតែបន្ដភាពស្ងៀមស្ងាត់ និងគ្មានប្រតិកម្មចំពោះតម្លៃខ្លួនកញ្ញា សីម៉ា ឡើយ។ចំណែកអ្នករៀបចំកម្មវិធីប្រគំតន្ត្រីរបស់ហង្សមាស ម្នាក់ បានបង្ហើបឲ្យដឹងថា តម្លៃខ្លួនរបស់ សុគន្ធកញ្ញា គឺនៅលើស្វាមីរបស់នាងជាអ្នកកំណត់ តែលោកជឿថា ច្រៀងកម្មវិធីធំ នាងស៊ីថ្លៃមិនលើសពី៣០០០ដុល្លារនោះទេ។

អ្នកជំនាញសិល្បៈបានលើកឡើងថា បើគ្មានសុគន្ធកញ្ញា ចុចប៊ូតូងយកទេ សីម៉ា ក៏គ្មានថ្ងៃនេះ ហើយ Galaxy ក៏មិនមើលឃើញនាងយកទៅច្រៀងដែរ។ ប៉ុន្ដែសុគន្ធកញ្ញា បានសន្សំកេរ្ដិ៍ឈ្មោះជាង១០ឆ្នាំមកហើយ ទើបឈានមកដល់ចំណុចកំពូល ទាំងភាពល្បីល្បាញ និងតម្លៃខ្លួនខ្ពស់ដូចពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here