មានការភ្ញាក់ផ្អើលម្តងទៀតនៅពេល គេស្រាប់តែទទួលដំណឹងថា តារាសម្តែងជួរមុខ អេត វីន ត្រូវម្តាយចាកឆ្ងាយជារៀងរហូត ក្នុងជាតិនេះ។ អ្វីដែលកម្សត់នោះ គឺលោក មិនអាចមកចូលរួមពិធីបុណ្យសព ម្តាយបាននោះទេ ដោយសារជាប់ឃុំខ្លួន មិនទាន់ដល់ពេលវេលា កំណត់នៅក្រៅបាននៅឡើយ។ នេះជារឿងសង្វែកមួយដែល បក់មកលើតារារូបនេះជាថ្មី។

លោក រត្ន័ អ្នកគ្រប់គ្រងបវរកញ្ញាចក្រវាឡកម្ពុជា បានសរសេរសារក្តុកក្តួលថា « ខ្ញុំ​ពិតជាមានសេចក្តីរន្ធត់ជាខ្លាំងចំពោះការលាចាកលោករបស់អ្នកមីង​ ម៉ាក់Edwin។ ខ្ញុំ​តែងសង្ឃឹមថាគ្រួសារអ្នកមីងនឹងត្រលប់មកមានសុភមង្គលល្អដូចដេីមឆាប់ៗ… ៕ តែវាលឿនពេកហេីយ… ឱ! ព្រះអេីយ… អ្នកមីងនឿុយហត់យូរហេីយ​ ឥឡូវផុតកម្មពារហេីយ​ សូមសំរាកអោយបានស្កប់ស្កល់និងទៅកាន់សុគតិភព​។ កូនៗអ្នកមីងនឹងថែរខ្លួនឯងអោយបានល្អបំផុត! »៕

ឆ្នាំ២០១៩ យិត មាសឧស្សាហ៍ ហៅ អេដ វីន ហើយក៏បានស្រឡាញ់គ្នា និង រស់នៅជាមួយ សុទ្ឋ បញ្ចកាដូចប្តីប្រពន្ធ ដោយស្នាក់នៅផ្ទះរបស់ អេដវីន។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នា ពួកគតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ពេលខ្លះ អេដវីន បានប្រើអំពើហិង្សាវាយដំមកលើខ្លួន បណ្តាលឲ្យមានស្នាកស្នាមពេញខ្លួនផងដែរ បើសរុបមកដល់ពេលនេះគឺចំនួន ៧ដងមកហើយ។

យ៉ាងណា តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាមួយ អ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ! នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។

LEAVE A REPLY

Please enter your comment!
Please enter your name here