រឿងភាគ « អ្នកម៉ាក់វ័យក្មេង » បន្តដល់វគ្គ2

0


កាលពីវគ្គមុនទស្សនិកជនបានទស្សនារឿង « អ្នកម៉ាក់វ័យក្មេង » ដែលបានចាក់បញ្ចាំងក្នុងទូរទស្សន៍ PNN រួចមកហើយ និងនៅចាំបានសាច់រឿងខ្លះៗពិសេសតួអង្គបុរសពោះម៉ាយនិងមានកូនស្រីឈ្មោះ នីរ័ត្ន ដែល បានរៀបការជាមួយនឹងក្រមុំតូចស្រស់ស្អាតគួរឱ្យស្រឡាញ់់ឈ្មោះ លីតា។ ដោយឃើញសន្ទុះនៃការគាំទ្រមិនធម្មតា ផលិតកម្ម LD Picture និងស្ថានីយ៍ទូរទស្សន៍ទំនើប PNN បានរួមសហការណ៍គ្នាផលលិតខ្សែរភាពយន្តភាគនេះជាវគ្គ2ម្ដងទៀត និងនាំយកទស្សនីយភាពថ្មីប្លែកចំលែកអារម្មណ៍ជូនអ្នកគាំទ្ររឿងនេះបានទស្សនា។

រឿង អ្នកម៉ាក់វ័យក្មេង វគ្គ2នេះដែរត្រូវបានផលិតករ និងក្រុមផលិតបានធ្វើពិធីក្រុងពាលីចេញថតកាលពីថ្ងៃទី 17ខែកក្កដា ឆ្នាំ 2020 នៅស្ថានីយ៍ទូរទស្សន៍ PNN និងមានការចូលរួមពីសំណាក់ក្រុមផលិតករ និងតារាសម្ដែងប្រុសស្រីល្បីៗដែលជាតួអង្គសំខាន់ៗជាច្រើននៅក្នុងរឿង។ លោកស្រី សំ ស៊ីណា អ្នកនិពន្ធខ្សែរភាពយន្តនេះបានលើកឡើងថា ចំពោះសាច់រឿង « អ្នកម៉ាក់វ័យក្មេង » វគ្គ2នេះក្រុមការងារផលិតសម្រេចនិពន្ធឡើងសារជាថ្មីម្ដងទៀតដើម្បីចង់បង្ហាញពីតម្លៃនៃសុភមង្គលគ្រួសារ និងតួនាទីភរិយានិងស្វាមីដែលត្រូវរួមដំណើរជីវិតជាមួយគ្នាដល់ចាស់រៀងខ្លួន ។ មួយវិញទៀតគឺដើម្បីបំពេញចន្លោះខ្វះខាតនូវសាច់រឿងភាគ1 ដែលតួអង្គត្រូវបានអ្នកនិពន្ធសរសេរសាច់រឿងបង្វែរអារម្មណ៍ទស្សនិកជនមើលឃើញនូវការពុំសូវយកចិត្តទុកដាក់ក្នុងគ្រួសារការចិញ្ចឹមបីបាច់ និងផ្ដល់ភាពកក់ក្ដៅដល់កូនៗក្នុងសម័យឌីជីថល។ លោកស្រីក៏សង្ឃឹមថា សាច់រឿងថ្មីនេះនឹងចាក់ចំបេះដូងអ្នកគាំទ្រឱ្យកាន់តែជក់ចិត្តម្ដងទៀតខណៈទាំងផលិតកម្ម LD និងក្រុមផលិតរបស់PNN បានសម្រិតសម្រាំងយកនូវគុណភាពខ្ពស់ជាងមុន ហើយចាប់ផ្ដើមចេញថតនៅអំឡុងចុងខែកក្កដានេះ និងត្រៀមចាក់បញ្ចាំងជាបន្តបន្ទាប់នៅក្នុង PNNឆាប់ៗ។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំទូរទស្សន៍ PNN បានបន្ថែមថា ឈានមកដល់វគ្គនេះ ទស្សនិកជននឹងបានទស្សនាសាច់រឿងបន្តពីជីវិតរស់នៅរបស់តួអង្គដែលនឹងត្រូវជួបប្រទះនូវបញ្ហាជីវិតបែបថ្មី មិនតែប៉ុណ្ណោះក្នុងសាច់រឿងនេះក៏មានបន្ថែមនូវតួអង្គថ្មីៗជាច្រើនដើម្បីបន្ថែមសោភណ្ឌភាពផ្ទៃរឿងឱ្យកាន់តែមានភាពទាក់ទាញជាមុន ក្នុងនោះរួមមានលោក នូ ឧសភា និង កញ្ញា ឈិន មុន្នីនាថ ដែលជាតួអង្គប្រុសស្រី កុមារី ម៉ានីកា, លោក អ៉ំ សុវណ្ណគិរី, កញ្ញា បូណាវីន, កញ្ញា ពេជ្រ ចរណៃ, អ្នកស្រី រ៉េត រ៉ូស, អ្នកស្រី អ៊ុំ សក្ខណា ព្រមទាំងតារ។ ហើយកញ្ញាក៏បានលើកទឹកចិត្តដល់គូស្នេហ៍ភរិយាស្វាមីទាំងអស់ឱ្យចូលរួមទស្សនា និងភ្លក់រសជាតិជីវិតក្នុងសាច់រឿងវគ្គ2នេះឱ្យបានគ្រប់ៗគ្នា។











LEAVE A REPLY

Please enter your comment!
Please enter your name here