កញ្ញាឯក Miss Grand Cambodia 2020 កញ្ញា លីវ ជីលី​ បានបង្ហាញតម្រុញចង់ប្រឡូកក្នុងការសម្តែងខ្សែភាពយន្តជាលើកដំបូងរបស់ខ្លួន​ បន្ទាប់ពីជាប់ជ័យលាភីមក។ លីវ ជីលី ត្រូវបានគេមើលឃើញថា នាងបានទទួលការងារសិល្បះជាបន្តបន្ទាប់តាមរយះការថតសម្អាងការ​ និងការផ្សព្វផ្សាយផលិតផលផ្សេងៗ ប៉ុន្តែសម្រាប់ការសម្តែងជាខ្សែភាពយន្តណាមួយនោះគឺមិនទាន់មាននៅឡើយទេ។

យ៉ាងណា​ រហូតមកទល់ពេលនេះ លីវ ជីលី ស្រាប់តែបង្ហាញបំណងរបស់ខ្លួននៅក្នុងការចូលរួមថតភាពយន្តជាលើកដំបូង ក្រោយជំងឹកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានថមថយ និងក៏រលប់បាត់ទៅ។
តាមរយះការបង្ហោះសារតាមហ្វេសប៊ុក លីវ ជីលី​​​ បានបង្ហាញគោលបំណងរបស់ខ្លួនថា បើសិនជាចប់Covid-19 តើបងប្អូនចង់អោយជីលី សម្តែងជាមួយតួរអង្គបុរសសង្ហាររូបណា ?ហើយសម្តែងជាតួរអង្គស្រីយ៉ាងម៉េចដែរ ស្លូត កាចឆ្នាស់ រឿងបែបបុរាណរឺសម័យ?សូមlike share នឹងComments នៅខាងក្រោម។
ជាការកតមសម្គាល់តាមរយះសារខាងលើនេះមានន័យ លីវ ជីលី ពិតជាមានបំណងចង់បញ្ជ្រាបខ្លួនមួយផ្នែកទៀតនៅក្នុងពិភពសម្តែងភាពយន្ត​ បន្ទាប់ពីការងារថតសម្អាងការ។
យ៉ាងណា លីវ ជីលី​ បញ្ជាក់ថា ក្នុងពេលដែលនាងចូលសម្តែងខ្សែភាពយន្តនោះ​​ នាងក៏ត្រូវពិនិត្យមើលផងដែរថា សាច់រឿងដែលនាងត្រូវសម្តែងនោះអាចត្រូវលក្ខណះដែលនាងចង់សម្តែងឬយ៉ាងណា។
គួបញ្ជាក់ថា លីវ ជីលី​ ត្រូវបានគណះកម្មការសម្រេចអោយនាងជាកញ្ញាឯកតំណាងជាតិចូលរួមកម្មវិធីប្រកួតMiss Grand international2020​ ដែលបានរៀបចំនៅប្រទេសថៃ​ ​បន្ទាប់ពីម្ចាស់ជ័យលាភីដែលជាប់ចំណាត់ថ្នាក់ត្រូវបានដកបេក្ខភាពវិញដោយសារធ្វើលក្ខខណ្ឌមួយចំនួន។
កញ្ញាលីវ​ ជីលី​ ធ្វេីបានល្អហេីយនៅយប់ថ្ងៃប្រកួតនោះ ទោះជាមិនបានជាប់ចូល Top 10​ រឺ​ Top 5 បន្តក៏ដោយ។នាងបានសាងប្រវត្តិសាស្រ្តថ្មីរបស់បវរកញ្ញាកម្ពុជាដែលអាចឈានចូល​ Top 20 នៃចំនួនប្រទេសដែលចូលរួមប្រកួត63ប្រទេស។
ក្នុងការប្រកួតនោះកញ្ញា​លីវ​ ជីលី​ ទទួលបានពានរង្វាន់ចំនួនពីរ​មកកាន់មាតុភូមិប្រទេសកម្ពុជារបស់យេីងវិញដែរនោះគឺ
1-Grand pageant’s Choice Award: MGI 2020 និង2-Country’s Choice of the year៕ ​សំណាង SV

LEAVE A REPLY

Please enter your comment!
Please enter your name here