ថន លក្ខិណា លាក់តម្រុយស្នេហាជិតដល់ពេលណា

0

តារាសម្តែងនិងពិធីការិនីនាង ថន លក្ខិណា ត្រូវបានគេមើលឃើញថា នាងកំពុងប្រើជីវិតជាភាពនៅលីវរបស់នាងយ៉ាងសប្បាយរីករាយ ដោយមិនទាន់ឃើញបង្ហាញតម្រុយណាមួយអំពីគូស្នេហ៍របស់នាងនៅឡើយទេ។ តារាសម្តែងរូបនេះកាន់តែប្រែរូបរាងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ និងការតុបតែងខ្លួនបែបប្លែកៗCute​ ជាមួយនឹងការបង្ហោះរូបភាពជាបន្តបន្ទាប់តាមបណ្តាញសង្គមហ្វេសប៊ុក។មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកកាន់តែមានការចាប់អារម្មណ៍ និងលួចសសើរមិនដាច់ពីមាត់នូវរូបសម្រស់សោភារបស់នាង បើទោះបីបច្ចុប្បន្ននាងមានវ័យកាន់តែជ្រេបន្តិចក៏ដោយ។

តារារូបនេះហាក់កំពុងសប្បាយរីករាយនូវជីវិតឯករាជ្ររបស់ខ្លួនរហូតមកទល់ពេលនេះ ដោយនាងមិនដែរបានបង្ហាញបុរសនៅក្នុងបេះដូងម្នាក់ណានៅឡើយទេ។
ថន លក្ខិណា ធ្លាប់បានលើកឡើងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកថា រហូតមកទល់ពេលនេះនាងនៅមិនទាន់មានបុរសណានៅក្នុងចិត្តនៅឡើយទេ ដោយសារនាងកំពុងរវល់នៅក្នុងការងារសិល្បះ។
នាងបញ្ជាក់ថា កន្លងមកមិនមែននាងគ្មានអ្នកស្រឡាញ់នោះឡើយ ប៉ុន្តែបុរសដែលចូលមកទាំងនោះហាក់មិនទាន់មានបុរសណាម្នាក់ដែលត្រូវចិត្តនាងសម្រាប់ចាប់យកជាគូអនាគតឡើយ។នាងថា ហេតុនេះនាងនៅបន្តជីវតជាភាពនៅលីវរបស់នាងរហូតមកដល់ពេលនេះ ដោយមិនគិតអ្វីច្រើនឡើយ ព្រោះពេលនេះនាងក៏មានក្តីសុខទាំងការរស់នៅនិងការងារ។
ជាការកត់សម្គាល់ បើទោះបីជាពេលនេះ​ ថន លក្ខិណា នៅមិនទាន់រកឃើញគូជីវិត និងរៀបការដូចជាតារាមួយចំនួនទៀតក៏ដោយ ប៉ុន្តែតារារូបនេះត្រូវបានគេមើញថា នាងក៏បានរស់នៅក្នុងជីវភាពសុីវិល័យមិនចាញ់តារាផ្សេងទៀតឡើយ។

ថន​ លក្ខិណា បានប្រើប្រាស់សម្ភារទំនើបៗដោយរស់នៅផ្ទះវីឡា និងការប្រើប្រាស់រថយន្តទំនើបទាន់សម័យផងដែរ។ទោះជាយ៉ាងណា ទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្ររំពឹងថា ថន លក្ខិណា នឹងអាចស្វែងរកគូអនាគតឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here