តារាបង្ហាញម៉ូដវ័យក្មេង ដែលត្រូវគេស្គាល់ថាគឺជាកូនស្រីបង្កើតរបស់អ្នកស្រី បូរ៉ានិច គឺកុមារី សារ៉ា នីតា មានវ័យ8ឆ្នាំហើយ គិតត្រឹមថ្ងៃទី១៥ សីហា ក្នុងឆ្នាំ២០២១។ នាងតូចមានដុងសិល្បៈ មិនអន់ជាងតារាក្មេងៗ ដែលកំពុងមានឈ្មោះបោះសំលេងផ្សេងទៀតនៅក្នុងពិភពសម្ដែងប៉ុន្មានឡើយ ដោយគ្រាន់តែមិនទាន់មានឱកាសបានបង្ហាញសមត្ថភាពទូលំទូលាយ ដូចគ្នានឹងកុមារីល្បីៗដែលជាគូប្រជែង។

រូបថតជាច្រើនសន្លឹកក្នុងថ្ងៃខួបកំណើតរបស់នាង បានធ្វើអោយម្នាក់ៗមានការលាន់មាត់សរសើរមិនតិចទេ ដោយសារតែសម្រស់នាងតូចដ្បិតថា៨ឆ្នាំមែន តែមើលទៅស្រស់ស្អាត និង គួរអោយក្នាញ់។ កូនស្រីរូបនេះ ក៏នឹងស្នងតំណែងកាត់ដេរ និង អាចក្លាយជាអ្នកសម្អាងទៅថ្ងៃក្រោយផងដែរ ដោយយោងលើទេពកោសល្យ និង ភាពប៉ិនប្រសព្វដែលអ្នកស្រីតែងកត់សម្គាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here