តារាសម្តែងរូបស្រស់នាង ឆុំ វត្តី បានបង្ហាញគោលជំហរត្រៀមនឹងវិលមកការសម្តែងរបស់នាងជាថ្មីឡើង ក្រោយពេលដែលនាងបានសម្រាលកូនស្រីម្នាក់ជាចំណងដៃសម្រាប់ជីវិតគ្រួសារ។
តារារូបនេះបានអះអាងថា មិនយូរទេ ពោលនៅពេលដែលនាងរាងរឹងដៃរឹងជើង និងមានសុខភាពល្អនោះ​ នាងនឹងទទួលថតឡើងវិញ ដោយនាងមិនមានបំណងបោះបង់ចូលអាជីពសិល្បះនាពេលនេះឡើយ បើទោះបីជានាងមានគ្រួសារ និងកូនហើយក្តី។

ឆុំ វត្តី បន្ថែមថា នៅក្នុងអំឡុងពេលនេះមានបណ្តាលផលិតមួយចំនួនបានទាក់ទងនាងអោយថតរួចហើយ ហើយនាងក៏ស្វាគមន៍និងបានត្រៀមខ្លួនសម្រាប់ការសម្តែងនាពេលដ៏ខ្លីខាងមុខនេះ។
នាងបញ្ជាក់ថា ការសម្តែងជាថ្មីនេះគឺស្វាមីរបស់នាងមិនមានការហាមឃាត់នោះឡើយ ព្រោះស្វាមីបានបើកសិទ្ធអោយនាងដែលនៅស្រឡាញ់ និងចូលចិត្តអាជីពសិល្បះនេះ។
យ៉ាងណា បើតាមនាង ឆុំ​ វត្តី ក្នុងពេលដែលនាងវិលចូលសម្តែងជាថ្មីឡើងវិញនាង ក៏នឹងពិចារណានៅក្នុងការទទួលថតនូវឈុតឆាកដែលមានការអោបថើបខ្លាំងនោះដែរ។
នាងថា បើទោះជាការថតនោះបានធ្វើអោយស្វាមីនាងមិនសូវពេញចិត្តឬក៏ប្រចណ្ឌ តែសម្រាប់នាងក៏មិនហ៊ានសម្តែងដូចគ្នា ពោលការសម្តែងឈុតបែបនេះគឺនាងបានត្រឹមទទួលយក៥០ភាគរយប៉ុណ្ណោះ។
មានការរំពឹងថា ការវិលមករកការសម្តែងជាថ្មីរបស់នាង ឆុំ​​ វត្តី​ នាពេលនេះវាមិនពិបាកសម្រាប់ទីផ្សារសម្តែងរបស់នាងឡើយ ត្បិតនាងគឺជាកូនប្រសាថៅកែផលិតកម្មម្នាក់ផងដែរ។
ជាងនេះទៅទៀតនាង ក៏ជាតួសម្តែងមួយរូបដែលមានការនិយម និងគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងនោះ។

គួបញ្ជាក់ថា​​​ តារា​សម្ដែង ឆុំ វត្ដី បាន​សម្រាល​កូន​ស្រី​ដំបូង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អរៀនដា។ ឆុំ វត្ដី បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ស្រី​របស់​នាង​ថា”រិទ្ធហួរ ជូលីតា” ហើយ​នាង​បញ្ជាក់​ថា​បើ​ទោះ​បី​ជា​នាង​នៅ​បន្ដ ឬ​មិន​បន្ដ​ក្នុង​អាជីព​សិល្បៈ នាង​ក៏​នឹង​តែ​យក​កូន​បន្ថែម​ទៀត​ដែរ ប៉ុន្តែ​មិន​ទាន់​កំណត់​ថា​យក​ឆ្នាំ​ណា​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here