កុល ដាវី រំលេចសញ្ញាពពោះជាថ្មី

0

អាចចាត់ទុកថាជាដំណឹង ល្អម្តងទៀតខ្លះហើយ សម្រាប់កុល ដាវី និងសុខ រក្សាដែល ចង់បានកូនពេលនេះនាង និងប្តីអាចនឹងមានសង្ឃឹម ក្រោយពេលជួបគ្រូពេទ្យនិយាយរឿងយកកូន។ អ្នកគាំទ្របាន ជូនពរនាង ឆាប់សម្រេចដូចបំណងជាថ្មីឡើងវិញ។

តារាសម្តែងនាង កុល ដាវី បានបង្ហាញសញ្ញាពពោះកូនជាថ្មីម្តងទៀត បន្ទាប់ពីកូនដំបូងរបស់នាងបានរបូតបាត់ដោយនឹកស្មានមិនដឹង។
ក្រោយពីមិនសមប្រកបលើកូនលើកដំបូងហើយនោះ​​ កុល ដាវី មិនបានរគាសចិត្តឬភ័យខ្លាចនៅក្នុងការយកកូនជាថ្មីឡើងវិញ​​​​ឡើយ ពោលតារារូបនេះនៅតែសន្សំចិត្តនឹងត្រៀមសម្រាប់ការយកម្តងទៀត។
យ៉ាងណា​ ពេលនេះទំនងជាក្តីស្រមៃរបស់នាងអាចរំលេចចេញជារូបរាងខ្លះៗ ​ហើយ​ បន្ទាប់ពីនាងបានបង្ហាញសញ្ញាដ៏គួអោយចាប់អាម្មណ៍មួយ។

កុល ដាវី បានបង្ហោះlocation ពីការទៅពិនិត្យ និងតាមដានសុខភាពមួយនៅក្នុងមន្ទីរពេទ្យសម្ភពមួយក្នុងរាជធានីភ្នំពេញ។
បើទោះបីជាមិនបានធ្វើការអធិប្បាយអ្វីដែលវែងឆ្ងាយ ប៉ុន្តែតាមរការបង្ហោះរូប និងការសសេររបស់​ កុល ដាវី តាមហ្វេសប៊ុកនោះបញ្ជាក់ថា នាងកំពុងតែពពោះកូនជាថ្មីម្តងទៀត ខណះទីតាំងដែលនាងទៅពិនិត្យនោះគឺជាមន្ទីរពេទ្យដ៏ល្បីមួយកន្លែងដែលតារាល្បីៗបាននាំគ្នាទៅសម្រាលកូននៅទីនោះ។ទោះជាយ៉ាងណា ប្រសិនបើដំណឹងពីការពពោះកូនជាថ្មីរបស់នាង កុល ដាវី នាពេលនេះពិតប្រាកដមែននោះ វាគឺជាដំណឹងដ៏ល្អមួយសម្រាប់នាង និងស្វាមី​​​ ជាពិសេសប្រិយមិត្តគាំទ្រ។

រំពឹងថា ប្រសិនបើ កុល ដាវី ពិតជាពពោះកូនម្តងទៀតនោះមែន ចំណងដៃដ៏ថ្លៃថ្លានេះនឹងរិតតែចំណងស្នេហ៍រវាងនាង និងស្វាមី កាន់តែស្អិតរមួត ហើយនាងនឹងមានកូនសម្រាប់ប្រឡែក ត្បិតនាងមានវ័យកាន់តែជ្របន្តិចទៅហើយ។
កុល ដាវី​ បានសម្រេចចូលរោងការជាមួយនឹងតារាចម្រៀងលោក សុខ រក្សា អស់រយះពេលប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះអ្នកទាំងពីរមិនទាន់មានកូនពរនៅឡើយ ដោយសារកូនដំបូងរបស់ពួកមិនអាចចាប់កំណើតបានឡើយ។
បើទោះមិនមានកូនសម្រាប់ចំណងដៃ ប៉ុន្តែពួកគេទាំងពីរបាននឹងកំពុងរស់នៅជាមួយគ្នាដោយសុភមង្គល ដោយនាង កុល ដាវី នៅតែប្រឡូកក្នុងសិល្បះ​ និងលក់របរតាមអនឡាញ​ ខណះពេលលោកសុខរក្សាកំពុងបំពេញការងារជាមន្ត្រីប៉ូលិសមួយរូបដោយមិននឹកនាអាជីពសិល្បះចម្រៀងរបស់លោកទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here