បវរកញ្ញា រ៉េត សារីតា ដែលបានធ្វើអោយ គេចាប់អារម្មណ៍ ថាជាបវរកញ្ញាឆ្លាតវៃ យល់ដឹងយល់សាច់ការ បានធ្វើអោយគេភ្ញាក់ផ្អើលដោយសារ តែនាងបាន តំណែងសំខាន់មួយអោយក្រសួង។ ជាមួយការស្ពាយ បានតំណែង សំខាន់នេះមានការសរសើរដល់នាង ហើយសារីតាផ្ទាល់ ក៍បានតាំងចិត្តរួចជាស្រេចដើម្បីបំពេញការងារអោយបានល្អ។

បវរកញ្ញាចក្រវាល ២០២០ ស្រីស្អាតរាងតូចច្រឡឹង រ៉េត សារីតា ទទួលបានតំណែងខ្ពង់ខ្ពស់ សិក្ដសមខ្លាំងបំផុតពីក្រសួងកិច្ចការនារី ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការ Universe pageant ដែលបានប្រកាសនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ។
តាមរយៈកិច្ចព្រមព្រាងរវាង សារីតា នឹងក្រសួងកិច្ចការនារី ដែលទំព័រ ហ្វេសប៊ុកផ្លូវការ Universe pageant បានទម្លាយនៅថ្ងៃនេះបានឲ្យដឹងថា Miss Cambodia 2020 កញ្ញា រ៉េត សារីតា ត្រូវបានក្រសួងកិច្ចការនារី ផ្ដល់តួនាទីយ៉ាងសំខាន់ជាអង្គរាជសុឆន្ទៈ ដែលនាងនឹងត្រូវទទួលបន្ទុកការងារក្នុងការផ្សព្វផ្សាយ ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាច ដល់ស្ត្រីប្រកបដោយបរិយាបន្នក្នុងព្រះរាជាណាចក្រកម្ពុជា។
គេសង្កេតឃើញថា កញ្ញា រ៉េត សារីតា ពិតសិក្ដសមទទួលបានតួនាទីសំខាន់មួយនេះដោយសារនាងសមត្ថភាព ចំណេះខ្ពង់ខ្ពស់ នឹងភាពប៉ិនប្រសប់ និងភាពខ្លាហាន ។ ក្នុងនោះមានមហាជន និងហ្វែន ជាច្រើនបានសម្តែងទឹកចិត្តត្រេកអរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here