បើទោះជាវី ឌីណែត ជាសះស្បើយពីជំងឺកូវីដ១៩ ច្រើនខែមកហើយនោះ ក៍គេមើលឃើញថា វី ឌីណែតហាក់មិនទាន់ បើកឱកាសចូលឆាកតន្ត្រីឡើថច្រៀងឡើងវិញ ដូចការសន្យានៅឡើយ។ យ៉ាងណាគេស្រាប់តែមើលឃើញ កូនស្រីលោកហួរ ឡាវី បែរជាបង្ហាញនូវអារម្មណ៍ជាមួយស្ទាយលេង ម៉ូដប្លែកៗហាក់បន្លប់សេចក្តីតានតឹងដែលនាង និងសាច់ញាតិបានពើតប្រទះ។
 
តារាចម្រៀងវ័យក្មេងតែសម្ថភាពខ្លាំងអាចច្រៀងបទខ្ពស់ៗបានមិនចាញ់ឱក សុគន្ធកញ្ញា គឺ កញ្ញាវី ឌីណែត បាន ប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩សីហា នេះថានាងនឹង វិលត្រឡប់មកច្រៀង សម្ដែងតាមឆាក តន្រ្ដីវិញនៅចុង ខែសីហាឆ្នាំ២០២១នេះហើយ។ការវាចារបែបនេះក្រោយពីកូនស្រីលោកហួ ឡារី រូបនេះបាត់មុខ ពីឆាកតន្រ្ដី តាមប៉ុ​ស្ដិ៍ទូរទស្សន៍​រយៈពេលជាង៤ខែ មក ហើយ បន្ទាប់ពីនាងបានតេស្ដវិជ្ជមានកូវីដ-១៩ កាលពីដើមខែមីនា និងព្យា បាលជាវិញ នៅចុង​ខែដដែល​នេះ។ប៉ុន្ដែមូលហេតុដែល កញ្ញាឌីណែត ត្រូវផ្អាកពីអាជីពសិល្បៈ ច្រើនខែបែបនេះ ដោយសារតែនាង កាន់ ទុក្ខជូនម្ដាយ​នាង​អ្នក​​ស្រីងួន សុផាន់នី ដែល ត្រូវជាភរិយាលោកហួ ឡាវី នោះបានទទួលមរណៈ ភាពដោយសា តែងជំងឺកូវីដ កាលពី​ថ្ងៃទី១៩​ខែមីនាឆ្នាំ២០២១។

វី ឌីណែត ជាតារាចម្រៀងម្នាក់ដែល តស៊ូបោះជាមួយតួនាទីសិល្បៈតាំងពីនៅក្មេងៗ។ នាងដុះខាត់ការច្រៀង ដោយឪពុកជាអ្នកជួយបង្ហាត់បន្ថែមជាមួយ ការដកបទពិសោធន៍ច្រៀងពីអ្នកនៅជុំវិញខ្លួន។ ក្រុមគ្រួសាររបស់នាង បានសាងសេចក្តីសុខរមនាបានច្រើនឆ្នាំ ដោយមិនដែលធ្លាប់គិតឡើយថា មានការបែកគ្នា។ ទើបតែឱកាសវាយលុកមេរោគផ្លូវដង្ហើមកូវីដ១៩ បក់មកធ្វើអោយបងប្អូន ក្រុមគ្រួសារនាងប៉ះទង្គិចជាច្រើនគ្នា ។ អ្វីដែលក្លាយជាវិបដ្តិសារីគឺសែនស្តាយការបាត់បង់ ម្តាយដ៍លឿនព្រោះមេរោគនេះ ដែលនឹកមិនដល់សូម្បីតែការជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល ក៍មិនបាន។ នេះជារឿងសង្វែកមួយ ដែលមហាជនក្នុងនិងក្រៅប្រទេស ពិតជាសោកស្តាយនិងអាណិតក្រៅលែង ដល់រូបភាពលើលោកហួរ ឡាវី និងសាច់ញាតិគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here