ឈួន សុវណ្ណឆៃ មិនទាន់ហ៊ានបង្ហាញមុខស្វាមីឋានៈខ្ពស់

0

មកទល់ពេលនេះ ឈួន សុវណ្ណឆៃ បានបង្កើតចំណងស្នេហ៍ថ្មីបានជាច្រើនឆ្នាំមកហើយ ព្រមទាំងទទួលបានចំណងដៃជាកូនជាមួយគ្នា។ យ៉ាងណាមិញ ឈួន សុវណ្ណឆៃ នៅបន្តបិទបាំងមុខមាត់ ស្វាមីក្រោយដោយមិនទាន់ឃើញ អ្នកនាងព្រមអោយគេស្គាល់ ក្រៅពីមនុស្សជិតដិតតែប៉ុណ្ណោះ។

បើតាមការណ៍ អោយដឹងស្វាមី របស់អ្នកនាង ឈួន សុវណ្ណឆៃ មានឋានៈការងារធំក្នុងសង្គមដែរ ហើយបានដក់ចិត្តស្រឡាញ់អ្នកនាងរហូតក្លាយជាប្តីប្រពន្ឋគ្នា។ អ្នកនាង សុវណ្ណឆៃ មិនដែលឆ្មើងឆ្មៃចំពោះទ្រព្យដែលមាននោះទេ បើទោះរស់នៅក្នុងសភាពឡូយឆាយ មានលុយឡានសម្ភារៈល្អៗប្រើ ។ អ្នកនាងក្នុងពេលបច្ចុប្បន្នមិន ខុសពីជំទាវម្នាក់នោះទេ តែមិនចង់អោយគេដឹងឭច្រើន។ ទើបជាញឹកញយ អ្នកនាងបង្ហោះរូបភាព សុីវិល័យជាមួយ កម្រិតជីវភាពប្រសើរ។ ប៉ុន្តែអ្នកនាងកម្រ និងបង្ហាញរូប ពិតមុខមាត់ពិតរបស់ ស្វាមីណាស់។ អ្នកនាង ចាត់ទុកថានោះជា ជីវិតឯកជនផ្ទាល់ខ្លួន ដោយសុំមិនអោយគេ ជ្រាបច្រើនគ្នាឡើយ។បើទោះមានការទទូច សុំអោយមានការបង្ហាញមុខដូច បណ្តាគូស្នេហ៍តារាមួយចំនួនផងដែរ។ យ៉ាងណាក៍ដោយ ក៍អ្នកនាង សុវណ្ណឆៃ មិនអាចធ្វើតាមសំណូមពរបានឡើយ ហើយរំពឹងថានិងយោគយល់។

អ្នកនាង ឈួន សុវណ្ណឆៃ បើទោះជាក្លាយជាតារារស់នៅគំនរទ្រព្យ តែក៍មិនចោលការចែករំលែក នូវភាពមនុស្សធម៌ដោយ ក្នុងមួយឆ្នាំៗតែងតែធ្វើអំណោយចែក ទានដល់អ្នកខ្សត់ខ្សោយ កុមារកំព្រា ជនចាស់ជរាជាដើម។ អ្នកនាងនៅតែសាមញ្ញ ហើយនៅតែមិនបោះបង់ចោល វិថីសិល្បៈទីដែលធ្លាប់តស៊ូ តាំងពីវិនាទីដំបូងមកម្ល៉េះ។

LEAVE A REPLY

Please enter your comment!
Please enter your name here