កែវ កល្យាណ ប្រឹងបណ្តុះកូនស្រីនៃតិចនិចចូលតួ

0

អ្នកនាង កែវ កល្យាណ បានធ្វើអោយទស្សនិកជន ចង់ឃើញពីស្នាដៃសម្តែង តែច្រើនឆ្នាំមកហើយ មិនដែលឃើញ អ្នកនាងសម្តែងតាម ការស្នើសុំឡើយ។ នៅទីបំផុត គេបានឃើញកូនស្រីរបស់អ្នកនាងវិលមកអុកឡុក ហើយបានធ្វើអោយគេគិតថាកូនស្រី ជួយរក្សាកេរ្តី៍ឈ្មោះដូចម្តាយបានទេ។

អតីតតារាសម្ដែងអ្នកនាង កែវ កល្យាណ បានជម្រុញផងលើកទឹកចិត្តផងឲ្យកូនស្រីសំណព្វចិត្តរបស់នាងកញ្ញ កែវ ឡាវីញ ឲ្យបន្ដស្នងតំណែងជាតារាភាពយន្ដពីនាងក្រោយពីអ្នកនាងកល្យាណ បានផ្អាកពីអាជីពមួយនេះជាង១០ឆ្នាំមក។
 
ស្ថិតក្នុងវ័យ២២ឆ្នាំកញ្ញា កែវ ឡាវីញ ដែលមានរូបសម្រស់មិនចាញ់ម្ដាយកាលនៅវ័យក្មេងនោះបានហក់​ចូលថតភាព​យន្ដជាបន្ដបន្ទាប់ដូចជានាងធ្លាប់សម្ដែងរឿង”បេសកម្មស្នេហ៍”និងរឿង”រសជាតិអ្នកមាន”ជាដើម ខណៈដែលកូន​នាងក៍​ធ្លាប់​សាកល្បងជាអាជីពពិធីការិនី និងចង់ចាប់អាជីពMCនេះផងដែរ។  អ្នកនាងកែវ កល្យាណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងនៅទូរទស្សន៍ថោន ថាកូនស្រីឡាវីញ រៀននៅមហាវិទ្យាល័យមួយ​ផ្នែកខាងDesign ហើយកូនក្រមុំអាចនិយាយភាសារបរទេសបានដូចជាចិន,អង់គ្លេស និងថៃ បានទៀតផង។យ៉ាងណា​កូន​ប្រុស​កំលោះម្នាក់ទៀតនោះអ្នកនាងកល្យាណ មិនបានជម្រុញឲ្យចាប់អាជីពសិល្បៈដូចកូនស្រីច្បងឡើយ។
 
អ្នកនាង កែវ កល្យាណ ធ្លាប់ប្រាប់ថានាងត្រូវបានផលិតករ​មួយចំនួនហៅឲ្យថតសម្ដែង​ភាពយន្ដភាគ​ថ្មីៗដែរ​ក្នុងតួ​អង្គ​ជា​ម្ដាយ។តែដោយសារតែខ្លាចគ្មានពេលគ្រប់គ្រាន់ទើបនាងមិនទទួល។ទោះជាយ៉ាងណានាង​ថាពិតជាបានគាំទ្រ​និងលើកទឹក​ចិត្តកូនស្រីឲ្យបន្ដអាជីពសិល្បៈពីនាងមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here