ចំរើន សុភក្រ័ វិលពី អាមេរិក ដើម្បីមកការពារសិល្បៈវិញ

0

កញ្ញា ចំរើន សុភក្រ័ បានចំណាយពេល ជាច្រើនសប្តាហ៍ ដើម្បីទៅសម្រាកលម្ហែកាយនៅលើទឹកដី ជឿនលឿនសហរដ្ឋ អាមេរិក។ កញ្ញាទៅដល់ទីនោះ ដើម្បីលម្ហែអារម្មណ៍ ហើយបានជួបជុំមិត្តភក្តិជិតដិត និងបងប្អូននៅទីនោះដើម្បីបំបាត់ការនឹក រលឹក។

ច្រើនថ្ងៃមកហើយ ដែល ចំរើន សុភក្រ័ បានវិលមកដល់ ប្រទេសកំណើតវិញ ក្រោយចំណាយពេលរីករាយ ចេញទៅរំសាយអារម្មណ៍ នៅស្រុកគេ។ ចំរើន សុភក្រ័ ឧស្សាហ៍បានឱកាសទៅលេងអាមេរិក ហើយបានវិសាពីទូតនៅខ្មែរស្វាគមន៍។នេះប្រហែលជា នាងមានផែនការច្បាស់លាស់ជាមួយពេលវេលា កំណត់ ទើបមិនពិបាកទទួលវិសារពីទូត។ វិលមកនេះ សុភក្រ័ បានរៀបចំខ្លួនជាស្រេច ដើម្បី ទទួលការងារសិល្បៈឡើងវិញ។ អាជីពសិល្បៈនាង បានតស៊ូណាស់ទំរាំបាន ជោគជ័យពេលនេះ ទើបនាងមិនចង់ចាកចេញឬ បោះបង់ចោលទទេរៗ។

ចំរើន សុភក្រ័ មិនទាន់ហ៊ានសម្រេចចិត្ត ចូលរោងការនៅឡើយទេ បើទោះជា បានភ្ជាប់ពាក្យ អស់ជាច្រើនខែ។ នេះប្រហែលជានាងចង់ ទុកពេលវេលានៅ ជាមួយសិល្បៈអោយបានយូរ ទាន់ទីផ្សារការងារហក់ឡើង ដើម្បីប្រមូលលុយយកមកទុកសន្សំ ទុកដាក់អនាគត។

LEAVE A REPLY

Please enter your comment!
Please enter your name here