ប្រហែលជា ស្ងប់ចិត្តនិងបាត់តប់ប្រម៉ល់ តាំងជំហរ ត្រឡប់មកវិញទើបពេលនេះ អ្នកនាង ចាន់ កែវនិមល បានសម្រេចចិត្តវិលមករកទីលានសិល្បៈឡើងវិញភ្លាម។ គ្រាន់តែចូលដល់ខែ កញ្ញាខ្វាច់ ចាន់ កែវនិមល បានប្រកាសស្វាគមន៍ការងារដូចមុន។ ភ្លាមៗមហាជនអ្នកគាំទ្របាន បង្ហាញនូវភាពរីករាយដែលបាន ឃើញតារាមានទេពកោសល្យរូបនេះ វិលតាមសន្យា។

អាជីព ពិធីការិនី របស់ អ្នកនាង ចាន់ កែវនិមល ឃើញថា មានការពេញនិយមទទួលស្គាល់ គ្រប់មហាជនទាំងក្នុងនិងក្រៅប្រទេសដោយ សារទេពកោសល្យនៃការនិយាយស្តីរបស់អ្នកនាង រលូនទៅមុខហើយយល់ សាច់ការងារមិនពិបាកតម្រង់។ ម្ល៉ោហើយពេល ផ្អាកការងារជាច្រើនខែ ម្នាក់ៗមានការនឹករលឹក មិនចង់អោយអ្នកនាងបោះបង់អាជីពចាស់ ដែលធ្លាប់លេចធ្លោ។

អ្នកនាង ចាន់ កែវនិមល ចាប់ផ្ដើមទទួលការងារសិល្បៈឡើងវិញក្រោយពីនាងបានបាត់មុខពីការធ្វើជាពិធីការិនីនៅហង្សមាសជាង២ខែដោយនាំប្ដីនិងកូនស្រីទៅដើរកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទីក្រុងឡូវែល៍ សហរដ្ឋអាមេរិក និងរដ្ឋជាច្រើនទៀតព្រោះនៅនោះនាងមានសាច់ញាត្តិចាំជូនដើរលេង។ក្រោយវិលត្រឡប់មកដល់ស្រុកថ្មីៗនេះកែវនិមល ថានាងមានអារម្មណ៍ថ្មីសម្លាងតែម្ដងសម្រាប់ការត្រៀមខ្លួនចាប់ផ្ដើមការងារសារជាថ្មីនេះ ខណៈដែលអ្នកគាំទ្រពិធីការិនីសម្បូរវោហាស័ព្ទរូបនេះសរសើរថានាងមានរូបសម្រស់កាន់តែស្អាតទៅៗធ្វើឲ្យនិល សប្បាយចិត្តក្រៃលែង។គូសរំលឹកថាចាន់ កែវនិមល បានយកថ្ងៃខួបកំណើតគម្រប់អាយុ៣៥ឆ្នាំរបស់នាងកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ ដោយដឹកដៃស្វាមីលោកសូវ៉ាត សិលា និងកូនស្រីវ័យ១០ឆ្នាំទៅដើរលម្ហែរកាយ៉ាលើទឹកដីអាមេរិកបន្ទាប់ពីនាងនិងប្ដីរួមទាំងកូនស្រីបានជាពីកូវីដព្រមគ្នាកាលពីចុងខែមីនា ហើយពិធីការិនីឡើងងារជាជំទាវរូបនេះបានបាត់មុខពីបណ្ដារកម្មវិធីទាំងឡាយនៅហង្សមាសជាង៤ខែទៅហើយពោលគឺតាំងពីនាងនិងគ្រួសារបានតេស្ដវិជ្ជមានឃើញកូវីដ កាលពីដើមខែមីនាម្លេះ។ដំណើរកម្សាន្ដលើដីអាមេរិករបស់កែវនិមល ជាច្រើនថ្ងៃនេះក្រៅពីនាងថាមានអារម្មណ៍ស្រស់ថ្លាឡើងវិញនោះគេជឿរនាងក៍អាចនឹងទទួលបានកាដូធំផងដែរនោះគឺកូនភ្លោះដែលនាងនិងស្វាមីចង់បានដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here