អីយ៉ាស់! នៅសុខៗ ខេម បញ្ចេញរូបថតកុមារាម្នាក់និងលើកសរសើរធ្វើអោយគេសង្ស័យថាកូនបង្កើត

0

អាចដែរដោយសារតែ ខេម មានអាយុច្រើនគួរសម សម្រាប់ក្លាយជាឪពុកគេ។មហជន កំពុងតែតាមដាន និងសួរនាំថា ក្មេងប្រុសម្នាក់ដែលមានមុខមាត់ ស្រដៀងខេម ពិតជាកូន របស់តារាចម្រៀងរូបនេះមែនទេ។ ម្ល៉ោះហើយនៅតែមានការចង់ដឹង ។

តារាចម្រៀងGalaxy លោកប៉ុន សុណារិន ហៅខេម បានធ្វើឲ្យអ្នកគាំទ្ររបស់​លោកមានការចាប់អារម្មណ៍​ព្រោះ​តែអ្នក​ចម្រៀងសំនៀងស្អករូបនេះបានបង្ហោះក្មេងម្នាក់ដែលមានទម្រង់មុខស្រដៀងលោកនិងភរិយាភ្ជាប់ជាមួយសំណេរថា”Happy Birthday សណព្វចិត្ត”។ Fanលោកខេម មួយចំនួនមានការភ្ញាក់ផ្អើលក្រោយខេម បញ្ចេញរូបក្មេងប្រុសដែល​មានអាយុខ្ទង់២ឆ្នាំ​នេះហើយ ស្ទើតែ៩៩%ពួកគេចាត់ទុកថាកុមារនោះគឺជាកូនរបស់លោកខេម តែម្ដង។

ខេម ធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថាលោក​បានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងស្រីកា ជាង៥ឆ្នាំហើយតែមិន ទាន់មាន គម្រោង ច្បាស់ លាស់រឿងរៀបការជាមួយគ្នាទេ។យ៉ាង​ណា​​លោកថាយូបំផុតត្រឹម២ទៅ៣ឆ្នាំទៀត អាចនឹងមានដំណឹង រៀបការ លោក និងស្រីកា ហើយ។ ថ្វីត្បិតតែខេម ថ្លែងបែបនេះក្ដីតែកន្លងមកធ្លាប់មានព័តមានថាលោកបានរៀបការជាមួយស្រីកា ស្ងាត់ៗតាំងពីឆ្នាំ២០១៦ម្លេះ​គ្រាន់​តែមិនហ៊ានបញ្ចេញរូបអាពាហ៍ពិពាហ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here