កែវ ចាន់និមល និង វី ឌីណែត វិលមកឆាកតន្ត្រីជាថ្មី​ ខណះ សួស វីហ្សា បន្តនៅផ្ទះ

0

ពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល និងតារាចម្រៀង វី ឌីណែត បានត្រឡប់មកលើឆាកតន្ត្រីវិញហើយ ក្រោយផ្អាកការងារមួយរយះ​​ ខណះពេលតារាចម្រៀងនាង សួស វីហ្សា នៅមិនទាន់វិលមកវិញដោយបន្តនៅផ្ទះ។
ទាំង កែវ ចាន់និមល និង វី ឌីណែត ត្រូវបានគេមើលងាយវិលមកអាជីពសិល្បះរបស់ខ្លួនជាថ្មីឡើងវិញ​ កាលពីសប្តាហ៍កន្លងទៅ។
កែវ ចាន់និមល បានផ្អឹបការងាររបស់ខ្លួនមួយរយះ ចាប់តាំងពីនាងបានឆ្លងជំងឺកូវីដ ពីក្រុមការងារដែលនាងបានបំពេញជាមួយ។
យ៉ាងណា បន្ទាប់ពីបានព្យាបាលជាសះស្បើយតារារូបនេះមិនបានវិលមកកាន់ក្បាលមេក្រូធ្វើជាពិធីការិនីភ្លាមៗនោះឡើយ ពោលនាងបានសម្ងំតែនៅក្នុងផ្ទះ។ ពិធីការិនីរូបនេះបានប្រើពេលវេលាពីការផ្អាកការងាររបស់ខ្លួន ដើម្បីជួបជុគ្រួសារ និងឆ្លៀតពេលដើរកំសាន្តទីកន្លែងនានាផងដដែរ។
ពិសេសជាងនេះនៅមុនពេលនាងវិលមកកាន់អាជីពរបស់ខ្លួនឡើងវិញនាពេលនេះ ​កែវ ចាន់និមល និងគ្រួសារក៏ទើបតែវិលពីការដើរកំសាន្តនៅលើកទឹកដីអាមេរិកផងដែរ។
ការវិលមកអាជីពសិល្បះនេះ​ កែវ ចាន់និមល ក៏បានប្រកាសអោយប្រិយមិត្តគាំទ្របានដឹង និងបានថ្លែងអំណរគុណទស្សនិកដែលបានរងចាំរូបនាង។
មិនខុសពី​ កែវ ចាន់និមល តារាចម្រៀងដែលជាកូនស្រីរបស់តារាចម្រៀងជើងចាស់លោក ហ៊ួរ​​​ ឡាវី ​គឺនាង វី ឌីណែត ការបានសម្ងំនៅក្នុងផ្ទះ​ មិនទាន់ទទួលយកការងារសិល្បះភ្លាមៗដែរ បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ១៩។
មិនមែនជារឿងប្លែកទេ ដែលតារាចម្រៀងរូបនេះមិនទាន់វិលរកឆាកតន្ត្រីភ្លាមក្រោយជាសះស្បើយនោះ​ ដោយសារនាងនៅតែមានអារម្មណ៍តក់ស្លុត និងភ័យខ្លាចពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះនៅឡើយ។ ​ម្យ៉ាងទៀតនាងនៅមិនទាន់កាត់ចិត្តបានពីការទទួលមរណភាពម្តាយរបស់នាងដោយសារជំងឺកូវីដ១៩​ ហេតុនេះនាងនៅមិនទាន់អាចឡើងច្រៀងរាំសប្បាយភ្លាមៗនោះឡើយ។
ទោះជាយ៉ាងណា ការវិលមកឆាកតន្ត្រីជាថ្មីឡើងវិញរបស់ វី ឌីណែត នាពេលនេះនាងក៏នៅតែទទួលការគាំទ្រពីទស្សនិកជនដដែល។
ដោយឡែកសម្រាប់តារាចម្រៀងនាង សួស វីហ្សា វិញគឺនៅមិនទាន់ហ៊ានឈានជើងឡើងឆាកតន្ត្រីជាថ្មីឡើងវិញនៅឡើយទេ បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ១៩។
តារារូបនេះបានបន្តស្នាក់នៅផ្ទះរបស់នាងជាមួយគ្រួសារយ៉ាងសប្បាយរីករាយ ដោយមិនទាន់នឹកគិតការវិលរកអាជីពសិល្បះជាថ្មីនាពេលនេះឡើយ។
សួស វីហ្សា ធ្លាប់បានលើកឡើងថា​​ រហូតមកទល់ពេលនេះអារម្មណ៍ភ័យខ្លាចពីការឆ្លងជំងឺកូវីដ១៩របស់នាងនៅមិនទាន់រលត់អស់នៅឡើយទេ ​ហេតុនេះនាងនៅមិនទាន់អាចវិលមកឆាកសម្តែងនាពេលនេះឡើយ។
យ៉ាងណានាងបានថ្លែងអំណរគុណដល់បណ្តាអ្នកកាន់កម្មវិធីនានាដែលតែងតែផ្តល់ឱកាសដល់រូបនាងជាបន្តបន្ទាប់។
សួស វីហ្សា សង្ឃឹមថា នាងនឹងវិលមកជួបទស្សនិកជន​​​​​​ ជាពិសេសប្រិយមិត្តគាំទ្របទចម្រៀងរបស់នាងជាថ្មីឡើងវិញ នៅក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here