ប៊ូគីមថេង សុតធីតា ពិតជាតស៊ូមិនបោះបងមហិច្ឆិតា ប្រឡងដណ្តើមម្កុដ

0

បើទោះបី ជាឆ្លងកាត់ការប្រកួត បវរកញ្ញា ជាច្រើនដំណាក់កាល ក៍ពេលនេះ ប៊ូគីមថេង សុតធីតា នៅតែបន្តឆន្ទៈពុះពារ មកប្រកួតទៀត។ មូលហេតុក្នុងនាមជាកីឡាត្រូវតែតស៊ូ យកឈ្នះអោយ បានបើទោះជាហត់នឿយ ហើយភាពជោគជ័យមិន ចេះតែបានដោយស្រួលនោះទេ។

ដើម្បីចង់ដឹងថា ខ្លួនមានសង្ឃឹមដែរឬយ៉ាងណាទើប ស្រីស្អាតរូបនេះ បានសម្រេចចិត្តមកដាក់ពាក្យ ប្រកួតកម្មវិធី Miss Grand Cambodia 2021។ មើលពីអតីតកាល ប៊ូគីមថេង សុតធីតា បានឆ្លងកាត់ការប្រឡង អស់ជាច្រើនកម្មវិធី។ ជាពិសេសអំឡុងឆ្នាំ២០១៩ សុតធីតា បានប្រកួតMiss Universe Cambodia បានចំណាត់ថ្នាក់លេខ៥។ មហិច្ឆិតាខ្ពស់ និងចង់វិវត្តន៍ខ្លួន ផ្សំការប៉ងជាតារាលេចធ្លោ ទើបបវរកញ្ញារាងខ្ពស់រូបនេះបន្តការព្យាយាម មិនបោះបង់។

ឆ្នាំនេះប៊ូគីមថេង សុតធីតា ប្រកួតតំណាងអោយរាជធានីភ្នំពេញ ខណៈនារីដ៍ស្រស់ស្អាតទៀត ក៍ឃើញមកប្រកួត។ សុតធីតា ជឿជាក់ថានាងនឹងអាចឡើងបានវគ្គ បន្តបន្ទាប់ទៀតហើយ ឆ្នាំនេះការប្រកួតនឹងហក់ឡើងហើយទទួល បានចំណាត់ថ្នាក់ល្អ តាមការចង់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here