ខុសពីនារីភាគច្រើន ដែលរមែងបិទបាំងពីមូលហេតុនៃភាពស្រស់ស្អាត លោកជំទាវ ម៉ន ថារ័ត្ន ដែលជាអគ្គនាយិកាមជ្ឈមណ្ឌល EM Beauty Clinic បែរជាទម្លាយខ្ទេចគ្មានសល់ថាលោកជំទាវបានស្អាតដូចក្នុងរូបភាពដែលបានបង្ហោះចុងក្រោយនេះ គឺដោយសារតែកែកុនជាច្រើនតែប៉ុណ្ណោះ។

លោកជំទាវ បានសរសេរបង្ហោះ អមដោយរូបភាពស្អាតប្លែក ក្រោយបាត់មុខថា “Good Morning 1 សប្តាហ៍ក្រោយ
ពីកាត់ត្របកភ្នែកលើ Fox Eye,
យកខ្លាញ់ក្រោមភ្នែកចេញ, បំពេញផត ថ្ងាស, បំពេញផតចង្អូរមាត់ និង ថែមទ្រនង់ថ្ពាល់, 1ឆ្នាំក្រោយ បូមខ្លាញ់☺️
អូន! ថែមថយតែបន្តិចៗ ទេ ណា
ហើយ មើលរាង មើលរៅ គេផង មិនមែន លំៗទេ។ ចង់ស្អាត ឧស្សាហ៍មក @embeautyclinic 0236677788
គេស្អាត ហើយ លក់ online រកលុយបានក្លាយជាសេដ្ឋីអស់ហើយ ចុះ យើងនៅចាំអង្កាល?”។ ជាមួយនឹងការទម្លាយនេះ គឺបង្ហាញយ៉ាងច្បាស់ ថាលោកជំទាវបានស្រស់ស្អាត ក៏ត្រូវការកែកុនជាច្រើនយ៉ាង និង កែកុនញឹកញាប់ដូចការលាតត្រដាងផងដែរ គឺមិនមែនគ្រាន់ថែទាំដោយការហាត់ប្រាណ របបអាហារ និង ថែទាំធម្មតាៗ ហើយបានស្រស់ស្អាតបែបនឹងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here