ក្រុមហ៊ុន PZX Cambodia បោះទុនយក ឆាយ វិរៈយុទ្ធ ជា BA

0

តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ បានទទួលងារជា Brand Ambassador ជាផ្លូវការណ៍កាលពីព្រឹកថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2021 នេះក្នុងពិធីចុះកិច្ចកុងត្រាជាផ្លូវការរវៀងលោក និងអគ្គនាយកក្រុមហ៊ុន PZX Cambodia ។

លោក ឆាយ វីរៈយុទ្ធ សម្ដែងនូវក្ដីរីករាយព្រមទាំងផ្ដល់ចំណាប់អារម្មណ៍ថា លោកពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលលោកអគ្គនាយកក្រុមហ៊ុន PZX Cambodia ជ្រើសរើសយកលោកឱ្យមកធ្វើជា Brand Ambassador ឱ្យក្រុមហ៊ុន ក្នុងការផ្សព្វផ្សាយនូវផលិតផលបរិក្ខាទូរស័ព្ទដ៏មានគុណភាពខ្ពស់។ លោកថាមូលហេតុដែលលោកសម្រេចព្រមព្រៀងធ្វើជា BA ឬអាចនិយាយបានថាក៏ដូចជាបុគ្គលមួយរូបដែលជាអ្នកផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុននេះ គឺស្របពេលដែលលោកធ្លាប់ជាប់ចិត្តជាមួយនឹងគុណភាព Powerbank របស់ក្រុមហ៊ុន PZX ផ្ទាល់តែម្ដង ទើបលោកមិនរ៊ារែកក្នុងការពាំនាំនូវផលិតផលដែលមានគុណភាពរបស់ក្រុមហ៊ុននេះឱ្យមហាជនបានស្គាល់ សាកសមជាមួនឹងកេរ្តិ៍ឈ្មោះដែលលោកមានស្រាប់។

លោកថាជារឿងមួយដ៏ភ្ញាក់ផ្អើលដែលលោកបានរួមការងារជាមួយនឹង PZX ហើយលោកក៏ប្រកាសជំហរថា នឹងនាំយកផលិតផលរបស់ PZX ឱ្យឈានទៅរកទីផ្សារលក់នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ឱ្យមហាជនពិសេសអ្នកប្រើប្រាស់កាន់តែស្គាល់ និងទទួលបាននូវគុណភាពដ៏ពិសេសសាកសមនឹងតម្លៃ។ ហើយក្នុងរយៈពេលកុងត្រា2ឆ្នាំនេះ លោកនឹងបន្តខិតខំព្យាយាមធ្វើយ៉ាងណាឱ្យ ផលិតផលរបស់ក្រុមហ៊ុនកាន់តែជាទីចាប់អារម្មណ៍ និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ឱ្យកាន់តែច្រើនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here