ពេជ្រ សូលីកា ចាយសម្រស់ជាមួយស្វាមី លើទម្រង់ឈុតបុរាណ

0

បង្កើន ចំណងស្នេហ៍អោយកាន់តែ លូតលាស់ឡើង ពេលនេះ ពេជ្រ សូលីកា បាននាំស្វាមីចេញ បេសកកម្មធ្វើរឿងសំខាន់មួយ ដែលមានន័យក្នុងជីវិត។ ពួកគេទាំង២ ហាក់រីករាយក្រោយពេលបាន រួមគ្នាសម្រេចគោលដៅក្លាយជាការចងចាំពេញ មួយជីវិតហើយរិតតែ ជួយថែគ្នាតទៅ។

តារាចម្រៀងហង្សមាសគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានបណ្ដើរប្ដីដឹកដៃកូនប្រុសទៅថតរូប​បែបPre-Wedding   នៅប្រាសាទអង្គរវត្តទឹកដីខេត្តសៀមរាប ដែលរូបនោះដូចគ្នាឱក សុគន្ធកញ្ញា និងស្វាមីនាងលោកអ៊ឹង សុខលី នាំកូនប្រុស​របស់​​ពួកគេទៅថតដែរ។ទោះជាយ៉ាងណាសូលីកា មិនប្រាប់ថារូបនោះនាង​គ្រាន់តែថតជាអនុស្សារីយ៍​សម្រាប់​នាងនិងស្វាមី​រួមទាំងកូនប្រុស ឬដើម្បីទុកសម្រាប់តាំងរោងការឡើយ។

ប៉ុន្ដែFanរបស់សូលីកា បានសរសើរថានាងពិត​ជាស្រស់ស្អាត​ណាស់​ពេល​ដែលតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរដ៍ប្រណិត​ទាំង នោះធ្វើឲ្យរូបសម្រស់របស់នាងលេចឡើង​ត្រដែតតែម្ដងហើយពួកគេ​ចង់ឃើញថ្ងៃពិសេសរបស់នាងគ្រងឈុតបែបនេះ។
 
ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន អាណិកជនខ្មែរមកពីអូស្រ្ដាលី ដែលជាអ្នកច្នៃម៉ូដកាល​ពីថ្ងៃទី២៥ខែ​តុលា​​​ឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ។កាលពីថ្ងៃ​ទី២២ខែកក្កដាឆ្នាំ២០២១ សូលីកា ក៍បានប្រារពខួបស្នេហ៍ជាមួយស្វាមីគម្រប់២ឆ្នាំផងដែរ ខណៈដែលថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ នាងបាននាំប្ដីទៅទិញផ្ទះវីឡារទ្រនុំស្នេហ៍តម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ ស្របពេលដែលបច្ចុប្បន្ននាង​រស់នៅខុនដូយ៉ាង​ស៊ីវិល័យ​ហើយជិះរថយន្ដទំនើបៗ៣គ្រឿងឆ្លាស់គ្នាដូចជាPorsche ,Bmw និងRange Rover ៕

LEAVE A REPLY

Please enter your comment!
Please enter your name here