ការទន្ទឹងលើថ្ងៃពាលា ជ័យរបស់ទឹម រដ្ឋាហាក់នៅមិនទាន់អាចសម្រេចបានឡើយ។ នាងត្រូវពន្យាពេលឡើងវិញ ដើម្បីទប់ស្កាត់កូវីដ។ មិនដឹងថា នាងត្រូវតស៊ូ រង់ចាំដល់ពេលណាទៀតនោះទេ ព្រោះរលកមេរោគនេះ នៅតែបន្តបោកបក់មិនបង្អង់នៅឡើយ។

រហូតមកទល់នាពេលនេះ ចំណងស្នេហ៍រវាងតារាសម្តែងនាង ទឹម រដ្ឋា និងបុរសបរទេសនៅមិនទាន់បានដឹងដៃគ្នាចូលរោងការជាផ្លូវការឡើយ បើទោះបីជាអ្នកទាំងពីបានបង្ហាញភាពផ្អែមល្ហែមចាក់ទឹកមិនលេចក្តី។
យ៉ាងណា មូលហេតុផលជាចម្បងដែលទំនងធ្វើអោយតារារូបនេះមិនអាចចូលរោងការបានតាមពេលកំណត់ នោះគឺបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយនឹងរូបថតគៀកកិតជាមួយគូស្នេហ៍ ទឹម រដ្ឋា ​ក៏បានភ្ជាប់សារបង្ហោះតាមហ្វេសប៊ុកថា My គូរជិវិត Jovany Antonio Real Estate. COVID 19 នេះ អត់ព្រមឈប់សោះ អត់ថា ទឹម រដ្ធា ចាំចូលរងការទេអី គ្នាមិនងាយបានការទេណា ទៅវិញឲលឿនៗទៅទាន់ខ្ញុំកំពុងតែចង់ការ។
តាមរយះសារដែលបានបង្ហោះខាងលើនេះ​ បើទោះបីជា ទឹម រដ្ឋា បង្ហោះលេងឬក៏មែនក៏ដោយ ប៉ុន្តែតារារូបនេះក៏ចង់អោយចំណងស្នេហ៍របស់ខ្លួនបានទៅដល់កោះត្រើយប្រកបដោយសុភមង្គលផងដែរ។
ទឹម រដ្ឋា គឺជាតារាសម្តែង និងបង្ហាញម៉ូតមួយរូបដែលបានពើបប្រទះស្នេហ៍ជាមួយបុរសបរទេស ខណះគូស្នេហ៏ដំបូងរបស់នាងទទួលនូវភាពបរាជ័យ។
ក្រោយពើបប្រទះស្នេហ៍មិនសមប្រកបលើកទីមួយនោះមក ទឹម រដ្ឋា ក៏ងាកមកភ្ជាប់ចំណងស្នេហ៍ជាមួយបុរសបរទេសម្នាក់ទៀតដែលមានអ្នកប្រកបរបរផ្នែកអចលនទ្រព្យ។
ការភ្ជាប់ស្នេហ៍ក្រោយនេះ ​ទឹម រដ្ឋា បានកសាងទំនាក់ទំនងយ៉ាងផ្អែមល្ហែម និងស្អិតរមួតជាមួយគ្នា​ ហើយនាងរំពឹងថា ចំណងស្នេហ៍របស់នាងនាពេលនេះនឹងអាចឈានដល់ពិធីមង្គលការតាមបំណងនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here