ឱក សុគន្ធកញ្ញា បានបញ្ចេញសារជូនពរប្ដីសំណព្វចិត្តរបស់​នាងនៅថ្ងៃខួប​កំណើត​ថ្ងៃ​ទី១២ខែកញ្ញា ​តែ​នាងមាន​សំណូមពរម្យាងគឺសូមឲ្យលោកសុខលី ស្រលាញ់នាងតែម្នាក់គត់​ហើយជារៀង​រហូត។សុគន្ធកញ្ញា វាចារថា”រីករាយ​ថ្ងៃខួប​កំណើតDaddy អូនសូមជូនពរ​បងស្រលាញ់​អូន​​រហូត តែម្នាក់ ចង់បានអីបងប្រាថ្នាខ្លួន​ឯងផង”។ដើម្បី​លើកទឹក​ចិត្ត​ប្ដី​សុ​គន្ធ​កញ្ញា បាននាំ​លោក​​​សុខលី ទៅមាត់ឆ្នេរមួយដោយអោបរឹតគ្នាយ៉ាងរ៉ូមែន​ទិកដែលធ្វើ​ឲ្យគូស្នេហ៍​តារាជា​ច្រើន​ច្រណែននាងថា​ពិតជាមានក្ដីសុខបំផុត​ក្នុងជីវិតដែលគូស្នេហ៍ណា​ក៍ប៉ងប្រាថ្នាចង់បានជីវិត​ដូច​នាង​ដែរ។
 
ស្វាមីឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថាលោក​ជាបុរសសម្បូរមន្ដស្នេហ៍​ម្នាក់ដែលមុន​ក្លាយ​ទៅជាប្ដីតារាចម្រៀង​ល្បីនេះ​លោក​អ៊ឹង សុខលី ធ្លាប់មានព័តមានថាបានប៉ៈស្នេហ៍ជាមួយ​តារា​ស្រីស្អាតៗ​ជា​ច្រើននាក់ ប៉ុន្ដែទីបំផុតប្អូនថៅកែហង្សមាសរូបនេះ​សម្រេច​ចិត្តជ្រើសរើស​សុគន្ធកញ្ញា តែម្នាក់ធ្វើជាភរិយាស្របច្បាប់ហើយតាំង​ពីពួកគេចាប់ដៃគ្នា​ជាង២ឆ្នាំនេះ​មក​លោក​​សុខលី តែងតែងបង្ហាញក្ដីស្រលាញ់ចំពោះប្រពន្ធ និងហៅថា”ជាឧត្តម​ភរិយាៗ”​ទៀត​ផង។
  
ឱក សុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាដែល​មានកូន១ហើយប្រែប្រួល​រូបរាងមិនដូច​កាល​នៅលីវមានដូចជាសួស វីសា ,ឌុច លីដា និងពេជ្រ សូលីកា ជាដើមហើយ​ដោយសារ​តែកូវីដមិនសូវមានការងារសិល្បៈច្រើនដូចមុនទើបសុគន្ធកញ្ញា សម្ងំនៅតែ​ផ្ទះនោះធ្វើឲ្យ​គីឡូ​របស់នាងកាន់តែឡើងស្រឺតៗតែម្ដងនៅរយៈពេលជិត២ឆ្នាំនេះ។ទោះជាយ៉ាងណាភាពកាម៉ាប់​គឺជាសត្រូវនៃ​អាជីពរបស់នាងទើបពេលនេះសុគន្ធកញ្ញា ប្រឹងងាកមកផ្ដោត​លើ​ការថែរាង​ឲ្យ​ស្វែលមកវិញស្ទើតែមានរូបរាង​ដូចកាលនាង​នៅ​ក្រមុំទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here