បើទោះជាបានចំណាយពេលថត៤ថ្ងៃ៣យប់ នៅភូមិផ្កាត្រកួន ដែលស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាលរួចទៅហើយ ក៏ខ្សែរឿង”ស្នេហាឆ្លងជាតិ វគ្គ២” ដែលប្រមូលផ្ដុំដោយតារាយុវ័យ និង ចាស់ក្មេងល្បីៗ នៅតែមិនអាចបញ្ចប់តាមការគ្រោងទុកនោះឡើយ។ យ៉ងណាមិញ ខ្សែនេះបានថតបញ្ចប់ហើយ កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំកន្លងទៅ នៅវត្តប្រាសាទ ដោយតួអង្គសល់ប្លង់ចំនួន៦ដួង បានសហការគ្នាថតបញ្ចប់ប្លង់យ៉ាងរលូន។ នេះក៏ជាសមិទ្ធផលមួយនៅក្នងភាពយន្តខ្មែរ ក្រោយការនិពន្ធ និង ផលតរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរ។

សកម្មភាពនៃការថតបញ្ចប់ប្លង់នោះ រួមមានប្លង់នៅក្នុងសម័យលង្វែក និងក្នុងសម័យបារាំង ដោយតារាសម្ដែងដែលជាតួអង្គសំខាន់ៗ ក្នុងការថតបញ្ចប់ប្លង់នោះ រួមមាន អ្នកនាង ឆ័យលី ដាឡែន តារាសម្ដែង និង ជាតារាចម្រៀងល្បីឈ្មោះម្នាក់។ លោក MC វុទ្ធី ដែលជាតារាសម្ដែងផង និង ជាពិធីករផង។ កញ្ញា ណានណាន ជាតារាចម្រៀងយុវវ័យ និង ជាកូនស្រីតែម្នាក់របស់ តារាកំប្លែងអ្នកនាង អ៊ីត។ លោក រុន ណាកូ ដែលជាតារាម៉ូដែល ជាតារាសម្ដែង និង ជាពិធីករប្រចាំផ្ទះតារា។ ប្អូនស្រី សូហ្វីរ៉ា ហៅ លូស៊ី ឬ ប្រណម្យជាកូនកាត់រុស្ស៊ី និង អ្នកនាង យិន ស្រីពៅ ដែលជាតារាចម្រៀង និងជាសមាជិកគ្រួសារតារាកម្ពុជាមួយរូប។ អ្វីដែលកត់សម្គាល់នៅក្នងថ្ងៃនោះ គឺតួអង្គម្នាក់ៗ សុទ្ធតែមានរូបសម្រស់ស្រស់ស្អាត និង មានឱកាសបានគ្រងឈុតស្អាតៗ ថ្មីៗ ក្រោមការសហការចូលរួមពីស្រីនីន សម្អាងការ ដែលបានចូលរួមចាប់ដៃ។ ក្រុមផលិតកម្ម BN ដែលជាអ្នកសហការផលិតដោយផ្ទាល់ ក៏បានដុតដៃដុតជើង ក្នងការថតបញ្ចប់នៅក្នងថ្ងៃនោះ ប្រកបដោយភាពជោគជ័យផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីតួអង្គ៦ដួង ដែលបានថតបញ្ចប់រឿងខាងលើ ភាពយន្តមួយនេះ ក៏មានការចូលរួមសម្ដែងពីតារាល្បីៗរាប់មិនអស់ផ្សេងទៀតផងដែរ ដូចជា អ្នកនាង ស្វែង សុជាតា ដែលជាកំពូលតារាសម្ដែងឆ្នើម ដែលមានការទទួលស្គាល់ដោយផលិតករបរទេស។ អ្នកនាង សរ ច័ន្ទដានី ដែលសុទ្ធតែតារាឆ្នាស់ឆ្នើមក្នុងរឿងព្រះនាង ថ្កុលមាស។ តារាតិកតុកកំពុងមានកេរ្តិ៍ឈ្មោះ អ្នកនាង សុខលីន តារាតិកតុវ័យក្មេង និង កំពុងល្បីផងដែរ លោក ផាតាភូ លោកជំទាវរីយ៉ា ត្រាណេ ដែលជាសមាជិករបស់គ្រួសារតារាកម្ពុជា និង ជាតារាសម្ដែង, លោក MC សុខ វិសាល តារាសម្ដែង និង ជាសមាជិកគ្រួសារតារាកម្ពុជា, លោក ឃីម រតនៈ តារាសម្ដែង និង ជាសមាជិកគ្រួសារតារាកម្ពុជា, លោក រុន លោក មាស សៀវប៉ាយ តារាសម្ដែង និង ជាសមាជិកគ្រួសារតារាកម្ពុជា កញ្ញា ស្រីនីន ម្ចាស់សម្អាងការស្រីនីន ដែលជាអ្នកឯកទេសសម្អាង និង ផាត់មុខ , និងតារាល្បីមួយចំនួនទៀត។ រឿង”ស្នេហាឆ្លងជាតិ វគ្គ២” គឺជារឿងដែលផលិតដោយលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដោយខ្សែរឿងនេះ មានសាច់រឿងបន្តពីវគ្គ១ដែលឆ្លុះបញ្ចាំងពីស្នេហាយុវវ័យមួយគូនៅក្នុងសម័យលង្វែក។ ខ្សែរឿងនេះ ថត និង ដឹកនាំសម្ដែង ដោយក្រុមអ្នកជំនាញមកពីផលិតកម្ម BN។ សំលៀកបំពាក់ និង Make Up ដោយស្រីនីនសម្អាការ ខណៈ គម្រោងភូមិផ្កាត្រកួន នៅស្រុកស្អាង គឺជាអ្នកផ្ដល់ទីតាំងថត។ លោក ផាត់ តារារដ្ឋ ជាផលិតករ សង្ឃឹមថា ខ្សែរឿង ដំបូងដែលចេញពីការពួតដៃគ្នា រវាងផ្ទះតារា, គ្រួសារតារាកម្ពុជា, BN Production, ស្រីនីនសម្អាងការ និង ភូមិផ្កាត្រកួន ពិតជាមានផ្លែផ្កាល្អ ដាច់ឆ្ងាយពីរឿងនេះ ក្នុងវគ្គទី១។ លោកក៏គម្រោងនឹងផលិតស្នាដៃភាពយន្តបន្តបន្ទាប់ផងដែរ ក្រោយពីជោគជ័យក្នុងការផលិតរឿងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here