ស្ងាត់ពីការសម្ដែងមួយរយៈ តារាសម្ដែងលោក សេង រតនៈ បានអះអាងថាលោកកំពុងត្រៀមខ្លួនធ្វើជាប៉ូលីសក្របខណ្ឌហើយ ដោយឈ្មោះរបស់លោកនឹងត្រូវធ្លាក់មកដើម្បីអោយចេញហ្វឹកហាត់នៅប៉ុន្មានថ្ងៃខាងមុខ។ ជាមួយឱកាសក្លាយជាមន្ត្រីក្រសួងមហាផ្ទៃនេះ ទើបលោកមិនហ៊ានទទួលការសម្ដែងណាមួយនោះទេ ជាពិសេសរឿងភាគវែងៗ ព្រោះខ្លាចដល់ពេលទៅហាត់ ក៏សម្ដែងអោយគេមិនកើត។

លោក សេង រតនៈ ដែលជាអតីតបេក្ខជន Freshies Boy មួយរូបបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយ លោកមិនសូវហ៊ានទទួលការសម្ដែងប៉ុន្មានឡើយ បន្ទាប់ពីលោកក៏បានជាប់ជាមន្ត្រីនគរបាល នៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលតម្រូវអោយលោកត្រូវជាប់ឈ្មោះហ្វឹកហាត់ ដើម្បីក្លាយក្លាយជាមន្ត្រីពេញសិទ្ធិ។ យ៉ាងណាមិញ លោកនៅតែទទួលការងារថតស្ពត និង សម្ដែងក្នុងរឿងដែលចំណាយពេលថតរយៈពេលខ្លីៗ ទើបទោះជាត្រូវត្រៀមខ្លួនដើម្បីហ្វឹកហាត់ធ្វើមន្ត្រី។ ក្នងនោះលោកក៏នឹងត្រលប់មកវាយលុកការសម្ដែងអោយបានខ្លាំងក្លាក្រោយបញ្ចប់ការទទួលក្របខណ្ឌផងដែរ ដោយសារតែការសម្ដែងគឺជាក្ដីស្រលាញ់របស់លោក។

ជាមួយនឹងការបង្ហើបនេះ ក៏មានការអបអរពីសំណាក់ហ្វេនហ្វេន និង អ្នកសិល្បៈដូចគ្នាផងដែរ ដោយចាត់ទុកថាតារារូបនេះទទួលបានឱកាសមួយផ្សេងទៀត ក្រៅពីការងារសិល្បៈ។ សេង រតនៈ ក៏បានប្រកាសផងដែរថា ក្នុងអំឡុងពេលហ្វឹកហាត់ សម្រាប់ផលិតករដែលផ្ដល់ឱកាសអោយលោកបានសម្ដែងនៅថ្ងៃសម្រាក និង ថ្ងៃសៅរ៍អាទិត្យ គឺលោកនឹងទទួល ដើម្បីកុំអោយបាត់មុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here