ផលិតកម្មដាវីត្រា គ្រោងផលិតបទ«ខ្មែរមានគ្រប់សព្វ» ក្នុងស្ទូឌីយោលំដាប់អន្តរជាតិ បង្កការភ្ញាក់ផ្អើល

0

ដើម្បីអបអរសាទរការដាក់ឱ្យដំណើការសាកល្បងស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជា ផលិតកម្មដាវីត្រាដែលជាផលិតកម្មក្នុងស្រុកឈានមុខគេផលិតបទមិនចំលងគេ (Original Song) កំពុងរៀបចំបទថ្មីដែលរៀបរាប់អំពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត។

បទចំរៀងថ្មីនេះតាក់តែងឡើង ដើម្បីលើកស្ទួយវិសយ័សិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទំលាប់ដ៏អស្ចារ្យរបស់ខ្មែរ ស្របពេលដែលប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ ក្នុងពេលឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច។

កវីនិពន្ធដែលមានទេព្យកោសល្យ និងបទពិសោធខ្ពស់ លោក សយ រតនា ជាអ្នកនិពន្ធបទចំរៀងនេះបានសំរេសចិត្តដាក់ចំណងជើងបទចំរៀងដែលបើកឆាកផលិតនៅក្នុងស្ទីឌីយោដ៏អស្ចារ្យនេះថា« ខ្មែរមានគ្រប់សព្វ»។ លោកថា បទនេះជាបទដែលបង្កប់នូវអត្ថនយ័យ៉ាងជ្រាវជ្រៅ និងរៀបរាប់ពីលក្ខណៈពិសេសរបស់ខ្មែរដែលមានអារយធ៌មដ៏ល្អឯកដែលប្រទេសដទៃមិនមានដូច។ លើសពីនោះទៅទៀត បទចំរៀងនេះគឺជាការបកស្រាយដោយតារាចំរៀងជាច្រើនរូបប្រចាំផលិតកម្មដាវីត្រាផងដែរ។

បើយោងតាមលោក ម៉េង ប៊ុនឡូ អតីតកំពូលតារាសម្តែង និងតារាចំរៀងនិងជាសមាជិកក្រុមការងារប្រចាំស្ទូឌីយោកោះស្លាកែតបានឱ្យដឹងថា ស្ទូឌីយោកោះស្លាកែតគឺជាស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជារបស់ផលិតកម្មដាវីត្រា។ លោកថា ផលិតកម្មតាវីត្រាកំពុងត្រៀមការរួមបញ្ចូលឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទក្នុងបទចំរៀងនេះដើម្បីធ្វើឱ្យបទចំរៀង« ខ្មែរមានគ្រប់សព្វ» នេះកាន់តែមានលក្ខណៈបែបខ្មែរ ដែលស្ដាប់ទៅកាន់តែពិរោះអស្ចារ្យដោយសារតែបទបង្កើតដោយកូនខ្មែរពិតៗ។

បទចំរៀងនេះត្រៀមនឹងចេញក្នុងពេលឆាប់ៗក្នុងអេបកំសាន្ត( Komsan App) ជាឈ្មោះអេបចំរៀងស្ដាប់ដោយសេរីមិនគិតលុយដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចំរៀងដាវីត្រា ហើយបទចំរៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

LEAVE A REPLY

Please enter your comment!
Please enter your name here