ទើបដឹងថា ពីសម្រស់កូនស្រីលោកផ្កាយ២ និង លោកជំទាវ មួយឡេង ថ្ងៃភ្ជាប់ពាក្យ

0

កាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២១ មុននេះ កូនស្រីច្បងរបស់លោកជំទាវ មួយឡេង ម្ចាស់ហាងមាសពេជ្រ ដែលជាអ្នកអនឡាញល្បីឈ្មោះម្នាក់នៅកម្ពុជា និង លោកឧត្តមសេនីយ៍ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវគេឃើញភ្ជាប់ពាក្យហើយនៅលើទឹកដីសហរដ្ឋអាមេរិក។ ពិធីភ្ជាប់ពាក្យនេះ គឺមានតែគ្រួសារខាងប្រុសដែលរស់នៅស្រាប់ នៅលើទឹកដីអាមេរិក និង លោកជំទាវមួយឡេង ដែលជាម្ដាយចូលរួមប៉ុណ្ណោះ ដោយមិនមានវត្តមានលោក ប៊ន សំអាត ជាឪពុក និង សាច់ញាតិចាស់ទុំផ្សេងទៀតឡើយ។ អ្វីដែលគេចាប់អារម្មណ៍ គឺកូនស្រីច្បងរបស់លោកជំទាវ និង ស្វាមី មានសម្រស់ស្រស់ស្អាតមិនចាញ់តារានោះទេនៅថ្ងៃពិធី ខណៈដែលថ្ងៃភ្ជាប់ពាក្យក៏នៅតែបានរក្សានូវរបៀបរបបជាខ្មែរគួរអោយសរសើរ បើទោះជាពិធីនៅលើទឹកដីក្រៅស្រុកនោះ គូស្នេហ៍ភាគច្រើននិយមភ្ជាប់ពាក្យដោយបំពាក់ចិញ្ចៀនបញ្ចាំចិត្តតាមបែបអឺរ៉ុប។

លោកជំទាវ មួយឡេង ជាម្ដាយបានឆ្លើយឆ្លងប្រាប់ផ្ទះតារាថា ការពិតកូនស្រីរបស់លោកជំទាវ ដែលទើបតែបញ្ចប់ពិធីភ្ជាប់ពាក្យមុននេះ គម្រោងឡើងមកភ្ជាប់ពាក្យនៅក្នុងទឹកដីកម្ពុជាជួបជុំគ្រួសារនោះទេ ប៉ុន្តែដោយសារតែតែបញ្ហាកូវីត១៩បង្ខំអោយលើកពេលម្ដងជាពីរដង និងមិនចង់អូសបន្លាយព្រោះតែបញ្ហាកូវីតបន្តអូសបន្លាយ ទើបសម្រេចមិនឡើងមកស្រុកកំណើត ហើយសម្រេចចិត្តភ្ជាប់ពាក្យនៅអាមេរិកតែម្ដង។ លោកជំទាវថា ពិធីភ្ជាប់ពាក្យនេះ មានតែលោកជំទាវ និង ប្អូនៗទាំង២របស់កូនក្រមុំដែលមកពីស្រុកខ្មែរចូលរួមប៉ុណ្ណោះ ព្រោះតែអ្នកផ្សេងទៀតឡើងមកមិនបាន។ នេះក៏ជាហេតុផលមួយដែលធ្វើអោយលោកជំទាវត្រូវអូសពេលនៅអាមេរិក និងមិនទាន់កំណត់ថ្ងៃត្រលប់មកវិញនោះដែរ ដោយសារតែលោកជំទាវបើទោះជាបញ្ចប់ពិធីភ្ជាប់ពាក្យកូនស្រី ក៏ត្រូវជំនួសមុខអោយស្វាមី នៅមើលខុសត្រូវកូនៗប៉ុន្មានថ្ងៃសិន។ លោកជំទាវថា ស្វាមីចង់ឡើងទៅចូលរួមខ្លាំងណាស់ ប៉ុន្តែដោយសារតែការងារនៅស្រុកខ្មែរច្រើន ហើយបញ្ងាកូវីតក៏ជាបញ្ហាផង ទើបលោកស្វាមីរបស់លោកជំទាវ ដែលជាឧត្តមសេនីយ៍ផ្កាយ២ អវត្តមាន។ កូនស្រីច្បងរបស់លោកជំទាវដែលបានភ្ជាប់ពាក្យនេះ មានវ័យ២១ឆ្នាំ មានឈ្មោះថា ស្រីនីន ហើយនាងគឺជាជានិស្សិតអាហារូបករណ៍ដែលសិក្សាបណ្ដើរ និងធ្វើការបណ្ដើរ។ ដោយឡែកសម្រាប់អនាគតកូនប្រសាររបស់លោកជំទាវថា គឺជាខ្មែររស់នៅអាមេរិក មានអាយុ២៦ឆ្នាំ និងជាអ្នកបម្រើការនៅក្នុងក្រុមហ៊ុនមួយ។ តាមគម្រោង លោកជំទាវនឹងយកកូនទាំងពីរមករៀបការធំនៅស្រុកខ្មែរ នៅអំឡុងឆ្នាំ២០២២ពោលគឺស្ងប់កូវីតពេលណារៀបការពេលនឹង ប៉ុន្តែក៏ត្រូវមើលកាលៈទេសៈផងដែរ ទើបមិនទាន់អាចកំណត់ពេល។ លោកជំទាវថា ស្រីនីន ដែលទើបភ្ជាប់ពាក្យ គឺជាកូនស្រីច្បង ក្នុងចំណោមកូនរបស់លោកជំទាវទាំង៣ ដោយកូនប្រុសស្រី២នាក់ទៀត ក៏កំពុងសិក្សានៅលើទឹកដីអាមេរិកផងដែរ ដើម្បីបានជួបជុំបងប្អូន។



LEAVE A REPLY

Please enter your comment!
Please enter your name here