វី ឌីណែត សុំការសំណូមពរ « ជួយគាំទ្រនូវអ្វីដែលសិល្បះខ្មែរខំប្រឹងបង្កេីតនឹងកែច្នៃ​ កុំមានតែការជាន់ពន្លិច​»

0

កូនស្រី តារាចម្រៀង រៀមច្បងហួរ ឡាវី ដែលស្នងត្រកូលអ្នកចម្រៀង និងកំពុង មានឈ្មោះល្បីល្បាញ វី ឌីណែត បានចេញមុខឡើង ច្រៀងបានប៉ុន្មាន ឆាកមកហើយ ក្រោយផ្លូវចិត្តរឹងមាំឡើងវិញ។ ដោយសារនាងស្ថិតនៅ ចំនុចគំនិតច្នៃ ប្រឌិតពីអាជីពសិល្បៈ ទើបនាបបង្ហាញសារ ដល់ទស្សនិកជន ទាក់ទិន និងការសម្តែងច្រៀង។

វី ឌីណែត បានដាក់ការសំណូមពរ អោយបណ្តា មហាជន ជួយលើកកម្ពស់ការសាងស្នាដៃ សិល្បៈតាមរយៈគំនិតច្នៃប្រឌិត ជៀសជាង ការនិយាយរិះគន់ជាន់ពន្លិច។ ជាទូទៅ អ្នកចម្រៀង ឬអ្នកសិល្បៈគ្រប់ផ្នែក រមែងតែងតែនឹករកអ្វីៗ ដែលថ្មីហើយ ទុកសម្តែង កំដរការទស្សនា។ ម្ល៉ោះ ចង់អោយមានការរិះគន់ស្ថាបនា ដើម្បីកែខៃធ្វើយ៉ាងរកចំនុចល្អ អោយចេញលទ្ឋផលផ្សេងមួយ ស្របយោបល់គ្នា។ម្យ៉ាង បើគ្មានការគាំទ្រ របស់អ្នកមើលនោះ មិនអាចធ្វើអោយ តារាៗឬស្នាដៃផលិតមានការរីកចម្រើនដែរ។

ទោះបីជាយ៉ាងណា នេះជាអ្វីដែល ឌីណែតបានដាក់សារយោបល់ ។ ឌីណែតក្រោយ ចេញបង្ហាញវត្តមានឡើងឆាកច្រៀងជាថ្មីឃើញថា ស្ទីលច្រៀង និងការតុបតែកាយ និងសក់មានសភាពប្លែក និងទាក់ទាញគួរអោយទាក់ចិត្ត។ បើនិយាយពីស្ទីលប្រើប្រាស់សំឡេងច្រៀងវិញ ឌីណែត មានការដឹងតិចនិចបានល្អ។រីឯបទពិសោធន៍វិញ ក៍ឃើញថា ពេញដោយការយល់ដឹង ព្រោះបានច្រៀងតាំងពីវ័យក្មេងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here